កីឡា
ព្រះខ័នរាជស្វាយរៀងចេញទៅថៃព្រឹកនេះប៉ះក្លិបជើងឯកថៃពីរសម័យកាល
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានចេញដំណើរទៅប្រទេសថៃព្រឹកថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្លិបលីគកំពូល និងលីគលំដាប់ទី២របស់ថៃជាការត្រៀមខ្លួនសម្រាប់ខេមបូឌានព្រីមៀរលីគរដូវកាលថ្មី២០២៣-២៤។

តាមការគ្រោងទុក ព្រះខ័នរាជស្វាយរៀងនឹងចំណាយពេលហ្វឹកហាត់រួមគ្នា និងធ្វើការប្រកួតមិត្តភាពអន្តរជាតិ២ប្រកួត។ ប្រកួតទី១ ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងត្រូវប្រកួតជាមួយក្លិប Police Tero វេលាម៉ោង៥ល្ងាច ថ្ងៃទី៥ ខែកក្កដា និងប្រកួតទី២ជាមួយក្លិប Samut Prakan City វេលាម៉ោង៣:៤៥នាទីរសៀល ថ្ងៃទី៨ ខែកក្កដា។

Police Tero ដែលជាក្លិបធំខ្លាំងមកពីលីគកំពូលបាល់ទាត់របស់ថៃមានអាយុកាល៣១ឆ្នាំហើយ បន្ទាប់ពីត្រូវបានបង្កើតឡើងលើកដំបូងកាលពីឆ្នាំ១៩៩២។ ឆ្នាំ១៩៩៧ ក្លិបមួយនេះបានឡើងកាន់លីគកំពូលថៃ និងធ្លាប់ឈ្នះជើងឯកលីគកំពូលថៃពីរដង និងជើងឯករង២ដង។ ពួកគេធ្លាប់ជាជើងឯករង AFC Champions League ម្តង និងមានបទពិសោធច្រើនលើឆាកអន្តរជាតិ។
ចំពោះ Samut Prakan City ដែលមានអាយុកាល៣៤ឆ្នាំជាក្លិបលេងនៅលីគទី២របស់ប្រទេសថៃ។ តាមពិតពួកគេធ្លាប់លេងនៅលីគកំពូលថៃចាប់ពីឆ្នាំ២០១៩រហូតដល់២០២២ទើបធ្លាក់មកលីគទី២នៅរដូវកាល២០២២-២៣។

ព្រះខ័នរាជស្វាយរៀងស្ថិតក្នុងចំណោមក្លិបចំនួន៤របស់លីគកំពូលកម្ពុជាដែលទៅប្រកួតមិត្តភាពកម្តៅសាច់ដុំនៅប្រទេសថៃមានដូចជា វិសាខា ភ្នំពេញក្រោន និងក្រសួងការពារជាតិ។ ការចេញទៅប្រកួតមិត្តភាពកម្តៅសាច់ដុំនៅក្រៅប្រទេសនេះគឺដើម្បីត្រៀមខ្លួនប្រកួតខេមបូឌានព្រីមៀរលីគរដូវកាលថ្មី២០២៣-២៤ ដែលនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៥ ខែសីហា ខាងមុខ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


