កីឡា
Mbappe ចង់បានតម្លៃពលកម្ម២០៦លានផោន បើសម្រេចទៅក្លិបថ្មី
តារាបាល់ទាត់ឆ្នើម Kylian Mbappe មានសេចក្តីរាយការណ៍កំពុងស្នើសុំកញ្ចប់ពលកម្មដែលមានតម្លៃ ២០៦លានផោន ប្រសិនបើក្លិបណាមួយចង់បានរូបគេនៅរដូវក្តៅនេះ។
កីឡាករ Kylian Mbappe ជាគោលដៅសំខាន់របស់ក្លិបយក្ស Real Madrid យូរមកហើយ ប៉ុន្តែនៅតែមិនអាចឈានដល់ការចុះកុងត្រាបានឡើយ។ ក្លិបអ្នកមានបារាំងមិនចង់ឲ្យ Kylian Mbappe ចាកចេញដោយគ្មានតម្លៃខ្លួនទេ ខណៈកិច្ចសន្យារបស់កីឡាករសញ្ជាតិបារាំងរូបនេះនឹងត្រូវផុតនៅរដូវក្ដៅខាងមុខ។

កីឡាកររូបនេះធ្លាប់បដិសេធសំណើរបស់ Real Madrid ដែលបានផ្ដល់ប្រាក់ឈ្នួលក្នុងមួយសបា្ដហ៍ប្រមាណ ៨៩៣,០០០ ផោនក្នុងការនាំយករូបគេទៅកាន់ទឹកដី Santiago Bernabeu។
យោងតាមការផ្សាយរបស់សារព័ត៌មាន Marca ថា ម្តាយរបស់ Kylian Mbappe គឺលោកស្រី Fayza Lamari ជាអ្នកស្នើសុំកញ្ចប់ទឹកប្រាក់ ២០៦ លានផោនសម្រាប់តម្លៃពលកម្មរបស់កូនប្រុស។
ក្លិប Paris Saint Germain បន្ទាប់ពីតារាឆ្នើម Lionel Messi បានចាកចេញទៅទឹកដីសហរដ្ឋអាមេរិក មិនទាន់មានការនាំយកកីឡាករសំខាន់ៗរូបណាមកចូលរួមទេ។ សម្រាប់តារាឆ្នើមសញ្ជាតិប្រេស៊ីលគឺកីឡាករ Neymar ក៏មានព័ត៌មានជុំវិញការផ្លាស់ទៅលេងនៅក្លិបក្នុងលីគអារ៉ាប៊ីសាអូឌីតផងដែរ។
ទោះបីជាមានកង្វះកីឡាករនៅតំបន់ប្រយុទ្ធ ក្រោយពីការចាកចេញរបស់វីរបុរសបាល់ទាត់របស់ក្លិប Real Madrid គឺកីឡាករ Karim Benzema ក៏ក្រុមរបស់លោក Carlo Ancelotti មិនត្រូវបានគេរំពឹងថា នឹងនាំយកខ្សែប្រយុទ្ធម្នាក់ទៀតនាពេលបច្ចុប្បន្ននេះឡើយ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Dailymail
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


