កីឡា
កីឡាករទាំងនេះបានឈ្នះ World Cup ទាំងវ័យក្មេង
សម្រាប់ពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) ជាជើងឯកលំដាប់កំពូលដែលកីឡាករអាជីពទាំងអស់ប្រាថ្នាចង់ឈ្នះ។ កីឡាករអាជីពកំពូលៗមួយចំនួនមិនបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកសោះក្នុងអាជីពរបស់ខ្លួន ប៉ុន្តែកីឡាករខ្លះបានឈ្នះទាំងវ័យក្មេង។
ខាងក្រោមជាកីឡាករវ័យក្មេង៥រូបដែលបានឈ្នះជើងឯកពិភពលោក។
១. កីឡាករ Pele

កីឡាករ Pele វីរបុរសបាល់ទាត់របស់ប្រេស៊ីលបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកត្រឹមវ័យ ១៧ ឆ្នាំ និង ២៤៩ ថ្ងៃ។ នៅពេលនោះក្រុមជម្រើសជាតិ ប្រេស៊ីលបានយកឈ្នះក្រុមជម្រើសជាតិ ស៊ុយអែត ដោយ ៥-២ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Rasunda ក្នុងទីក្រុង Solna ប្រទេសស៊ុយអែត ក្នុងអំឡុងឆ្នាំ ១៩៥៨។
២. កីឡាករ Ronaldo Nazario

ខ្សែប្រយុទ្ធប្រេស៊ីល Ronaldo Nazario ដែលអ្នកគាំទ្រស្គាល់ថា (Ronaldo ប្រេស៊ីល) បានឈ្នះពានរង្វាន់ពិភពលោកក្នុងវ័យ ១៧ឆ្នាំជាមួយក្រុមជម្រើសជាតិប្រេស៊ីល ក្នុងឆ្នាំ ១៩៩៤ នៅពេលប្រេស៊ីលបានយកឈ្នះអ៉ីតាលីដោយបាល់ពិន័យ១១ម៉ែត្រកាត់សេចក្ដីក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Rose Bowl ទឹកដីសហរដ្ឋអាមេរិក។
៣. កីឡាករ Giuseppe Bergomi

ខ្សែការពារ Giuseppe Bergomi សញ្ជាតិអ៉ីតាលីបានឈ្នះពានរង្វាន់ពិភពលោក្នុងវ័យ ១៨ឆ្នាំជាមួយក្រុមជម្រើសជាតិអ៊ីតាលី ក្នុងឆ្នាំ ១៩៨២ នៅពេលអ៉ីតាលីបានយកឈ្នះប្រទេស អាឡឺម៉ង់ ដោយលទ្ធផល ៣-១ នៅកីឡដ្ឋាន Santiago Bernabéu ក្នុងទឹកដីប្រទេសអេស្ប៉ាញ។
៤. កីឡាករ Kylian Mbappe

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe បានឈ្នះពានរង្វាន់ពិភពលោក្នុងវ័យ ១៩ឆ្នាំជាមួយក្រុមជម្រើសជាតិបារាំង ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីបារាំងបានយកឈ្នះក្រូអាត ដោយលទ្ធផល ៤-២ នៅកីឡដ្ឋាន Luzhniki ក្នុងទឹកដីប្រទេសរុស្ស៊ី។
៥. កីឡាករ Thierry Henry

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Thierry Henry ឈ្នះពានរង្វាន់ពិភពលោកក្នុងវ័យ ២០ឆ្នាំជាមួយក្រុមជម្រើសជាតិបារាំង ក្នុងឆ្នាំ ១៩៩៨ នៅពេលបារាំងធ្វើជាម្ចាស់ផ្ទះ និងបានយកឈ្នះជម្រើសជាតិប្រេស៊ីល ដោយលទ្ធផល ៣-០ នៅកីឡដ្ឋាន Stade de France៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


