កីឡា
ផល សោភ័ណ្ឌ ប្រាប់ម្ចាស់ខ្សែក្រវាត់អឺរ៉ុប២ស្ថាប័នមកសងសឹក បើមិនអស់ចិត្ត
អ្នកលេងគុនខ្មែរ ផល សោភ័ណ្ឌ បានផ្តាំទៅកីឡាករព័រទុយហ្គាល់ Miguel Trindade ឲ្យមកសងសឹក ឬវ៉ៃដណ្តើមខ្សែក្រវាត់ក៏បាន ប្រសិនបើរូបគេមិនអស់ចិត្តនឹងលទ្ធផលដែលត្រូវបានចៅក្រមកាត់សេចក្តីឲ្យចាញ់ដោយពិន្ទុកាលពីថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣។
ជាគូដែលអ្នកគាំទ្រទន្ទឹងរង់ចាំខ្លាំង ដោយសារអ្នកទាំងពីរសុទ្ធតែជើងខ្លាំងដូចគ្នា ប៉ុន្តែការពិតនៅលើសង្វៀនបង្ហាញថា កីឡាករទាំងពីរហាក់ខ្លាចរអា និងប្រុងប្រយ័ត្នរៀងៗខ្លួនដែលធ្វើឲ្យការប្រកួតមិនសូវល្អមើល។ នៅទឹកទី១ កីឡាករព័រទុយហ្គាល់បានព្យាយាមចេញអាវុធច្រើនទាំងការទាត់ និងកណ្តាប់ដៃ ប៉ុន្តែនៅទឹកទី២ និងទី៣ អ្នកលេងគុនខ្មែរចេញអាវុធច្រើនជាងទាំងការទាត់ និងកណ្តាប់ដៃ ហើយមានទាំងកែងថែមទៀតដែលធ្វើឲ្យ ទ្រីនដានី ព្យាយាមការពារ និងចេញអាវុធមួយៗ។

ចប់ការប្រកួត ចៅក្រមបានកាត់សេចក្តីឲ្យ ផល សោភ័ណ្ឌ ទទួលបានជ័យជម្នះដោយពិន្ទុដែលធ្វើឲ្យកីឡាករព័រទុយហ្គាល់ Miguel Trindade មិនពេញចិត្ត។ អ្នកគាំទ្រម្នាក់ឈ្មោះ Aida Trindade បានលើកឡើងថា ៖«នៅពេលអ្នកត្រូវបានគេប្លន់យ៉ាងសាហាវ អ្នកមិនអាចឈ្នះទេ…ប៉ុន្តែយើងនៅតែគាំទ្រជានិច្ចគឺកីឡាករ Migule របស់យើង»។
ឆ្លើយតបទៅនឹងការមិនពេញចិត្តរបស់កីឡាករ Miguel Trindade ម្ចាស់ខ្សែក្រវាត់៥គ្រឿង ផល សោភ័ណ្ឌ បាននិយាយថា បើមិនអស់ចិត្តនឹងលទ្ធផល រូបគេអាចមកសងសឹកបាន។ មិនត្រឹមតែប៉ុណ្ណោះប្រកួតដណ្តើមខ្សែក្រវាត់ដែលប្រើពេល៥ទឹកក៏បាន។

តាមរយៈការឆ្លើយតបនេះ ជើងខ្លាំងទាំងពីរអាចនឹងមានការជួបគ្នាទៀតនៅថ្ងៃណាមួយ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា កីឡាករព័រទុយហ្គាល់សុខចិត្តមកប្រកួតនៅលើទឹកដីនៃប្រទេសកម្ពុជាទៀតទេ បន្ទាប់ពីរូបគេមិនពេញចិត្តចំពោះការដាក់ពិន្ទុរបស់ចៅក្រមគុនខ្មែរ។
ផ្ទុយទៅវិញ ប្រសិនបើរៀបចំការប្រកួតនៅក្រៅប្រទេស ផល សោភ័ណ្ឌ អាចនឹងពិចារណា ពីព្រោះអ្នកលេងគុនខ្មែររូបនេះក៏ចង់បានបទពិសោធច្រើនសម្រាប់ការចេញទៅប្រកួតក្រៅប្រទេស។
បច្ចុប្បន្ន ផល សោភ័ណ្ឌ ជាជើងខ្លាំងគុនខ្មែរកំពុងកាន់កាប់ខ្សែក្រវាត់៥គ្រឿងគឺខ្សែក្រវាត់ គ្រុដគុនខ្មែរអន្តរជាតិ, ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC, ខ្សែក្រវាត់អន្តរជាតិ ខារ៉ាបាវ, ខ្សែក្រវាត់អន្តរជាតិ ខារ៉ាបាវ និងខ្សែក្រវាត់ ស្រាបៀរកម្ពុជា។

ចំណែក Miguel Trindade ដែលជាជើងខ្លាំងព័រទុយហ្គាល់ចេញប្រកួតទូទាំងតំបន់អឺរ៉ុប និងអាស៊ី កំពុងកាន់កាប់ខ្សែក្រវាត់ទ្វីបអឺរ៉ុប២គ្រឿងគឺជើងឯកអឺរ៉ុបឆ្នាំ២០២៣ដែលរូបគេទើបតែឈ្នះកាលពីខែកក្កដា និងជើងឯក ISKA ទ្វីបអឺរ៉ុបកាលពីឆ្នាំ២០២១។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រគុនខ្មែរចាប់អារម្មណ៍ទៀតនោះ រូបគេបានផ្តួលជើងខ្លាំងថៃ P.T.T Rujirawong ឲ្យសន្លប់ក្នុងទឹកទី១ក្នុងកម្មលវិធី Thai Fight កាលពីប៉ុន្មានខែមុន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


