កីឡា
ពេជ្រ សឹង្ហៈ ពីរប្រកួតនេះទទួលបានតម្លៃខ្លួនរួមទាំងថវិកាលើកទឹកចិត្តច្រើនជាងគេ
កីឡាករ ពេជ្រ សឹង្ហៈ បានឲ្យដឹងពីការប្រកួតដែលទទួលបានតម្លៃខ្លួន និងប្រាក់រង្វាន់ច្រើនជាងគេនោះគឺការប្រកួតជាមួយ មហាម៉ាត់ នៅសង្វៀនថោន និងសង្វៀនហង្សមាស កាលពីពេលថ្មីៗនេះ។

កីឡាករ ពេជ្រ សឹង្ហៈ
កូនសិស្សលោក ពេជ្រ សុផាន់ គឺកីឡាករ ពេជ្រ សឹង្ហៈ បានឲ្យដឹងថា បច្ចុប្បន្ននេះសង្វៀនខ្លះបានផ្តល់តម្លៃខ្លួនរហូតដល់ ៦០០ដុល្លារ។ និយាយជារួមតម្លៃខ្លួន និងទឹកប្រាក់ឧបត្ថម្ភបានកើនឡើងជាបន្តបន្ទាប់ពីមួយប្រកួតទៅមួយប្រកួត។
រម្លឹកដល់តម្លៃខ្លួន និងប្រាក់ឧបត្ថម្ភដែលរូបគេធ្លាប់បានច្រើនបំផុតនាពេលកន្លងមកនោះគឺទី១ ការប្រកួតម៉ារ៉ាតុងដណ្ដើមពានជាមួយ មហាម៉ាត់ នៅសង្វៀនថោន ដោយកាលនោះបានលេខ២ ទទួលបានថវិកាសរុប ៨លានរៀនរៀល។ ចំណែកលើកទី២ គឺប៉ះ មហាម៉ាត់ ដដែល ប៉ុន្តែជាការប្រកួតដណ្ដើមខ្សែក្រវាត់វិញម្ដងនៅសង្វៀនហង្សមាស។ ក្នុងនាមជាជើងឯករករងមែន រូបគេទទួលបានការឧបត្ថម្ភ និងបូកតម្លៃខ្លួនបានជិត ១,៦០០ដុល្លារអាមេរិក។
សឹង្ហៈ ចាត់ទុកថា នេះជាការខំប្រឹងប្រែងទាំងការហ្វឹកហាត់ និងការឡើងប្រកួតដោយធ្វើឲ្យអស់ពីសមត្ថភាពបំពេញចិត្តអ្នកគាំទ្របានសប្បាយក្នុងការទស្សនា ដូច្នេះហើយទើបខាងស្ថានីយចេះតែផ្តល់តម្លៃ និងឱកាសលេងកម្មវិធីធំ-តូចជាបន្តបន្ទាប់។
បញ្ជាក់ដែរថា ពេជ្រ សឹង្ហៈ ជាកីឡាករវ័យក្មេងមួយរូបនៅកម្ពុជា និងកំពុងមានឈ្មោះកេរ្តិ៍ឈ្មោះល្បី។ រូបគេជាប្អូនប្រុសបង្កើតរបស់ ពេជ្រ សម្បត្តិ និងជាកូនសិស្សលោក ពេជ្រ សុផាន់៕

រូបភាពផេក Hang Meas Kunkhmer
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


