កីឡា
ធន់ រិទ្ធី ទទួល១ប្រកួតទៀតប៉ុណ្ណោះកម្ដៅសាច់ដុំត្រៀមចេញទៅអាមេរិក
អ្នកលេងគុនខ្មែរ ធន់ រិទ្ធី បានសម្រេចទទួលយក១ប្រកួតទៀតប៉ុណ្ណោះ មុនពេលចេញទៅប្រកួតនៅសហរដ្ឋអាមេរិកពាក់កណ្ដាលខែមេសាខាងមុខ។

កីឡាករ ធន់ រិទ្ធី
ធន់ រិទ្ធី បានឲ្យដឹងថា រូបគេទទួលការប្រកួត១ប្រកួតទៀតប៉ុណ្ណោះជាការកម្ដៅសាច់ដុំផងដើម្បីត្រៀមការប្រកួតដ៏សំខាន់នៅសហរដ្ឋអាមេរិក។ ចាប់ពីពេលនេះទៅ រូបគេថែរក្សាខ្លួន និងសុខភាពជានិច្ចពោលគឺមិនធ្វេសប្រហែសឡើយ ដើម្បីឲ្យស្មារតី ក៏ដូចជាសមត្ថភាពល្អប្រសើរគ្រប់គ្រាន់។

កីឡាករគុនខ្មែរដែលត្រូវចេញទៅអាមេរិក
សិស្សគុនក្លឹបប្រដាល់ ធន់ សុភា គុនខ្មែរ បានបន្ថែមទៀតថា ការចេញទៅសហរដ្ឋអាមេរិកនេះគឺមានសារសំខាន់ខ្លាំងក្នុងការផ្សព្វផ្សាយពីក្បាច់គុនខ្មែរដល់អ្នករស់នៅទីនោះ និងបានឲ្យប្រជាពលរដ្ឋខ្មែររស់នៅអាមេរិកទស្សនាផ្ទាល់ផង។ ដូច្នេះមិនថាប៉ះដៃគូសមត្ថភាពយ៉ាងណានោះទេ ពោលខ្លួននឹងខំប្រឹងវាយឲ្យអស់ពីសមត្ថភាពបំពេញចិត្តអ្នកគាំទ្រទាំងនៅអាមេរិក និងនៅកម្ពុជា។
បញ្ជាក់ដែរថា កីឡាករ ធន់ រិទ្ធី, រឿង សោភ័ណ្ឌ, ពេជ្រ សម្បត្តិ និងកីឡាការិនី អេ យ៉ានុត នឹងត្រូវចេញទៅសហរដ្ឋអាមេរិក នៅថ្ងៃទី៥ ខែមេសា ២០២៥ និងត្រូវឡើងប្រកួតនៅថ្ងៃទី១២ ខែមេសា។ កីឡាករខ្មែរត្រូវប៉ះបរទេសរូបណាខ្លះនោះនៅមិនទាន់មានការផ្សព្វផ្សាយនោះឡើយ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


