កីឡា
មន្ត្រីប៉ារ៉ាឡាំពិកអ៊ុយក្រែន អង្វរប៉ារ៉ាឡាំពិកអន្តរជាតិ រក្សាការហាមឃាត់អត្តពលិករុស្ស៊ី
លោក Andrii Opikun ប្រធានប្រតិភូរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកអ៊ុយក្រែន (NPC) បានលើកឡើងអំពីបញ្ហាប្រឈមរបស់អត្តពលិកជនមានពិការភាពរបស់ខ្លួនពីសង្រ្គាម និងបានអង្វរដល់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) ឱ្យរក្សាបំរាមរបស់ខ្លួនលើការចូលរួមរបស់អត្តពលិករុស្ស៊ី។

លោក Andrii Opikun បានទៅដល់ទីក្រុង Rotterdam ប្រទេសហូឡង់ ជាមួយប្រតិភូ៣៨នាក់ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកអឺរ៉ុប (European Para Championships)ឆ្នាំ២០២៣។ ក្នុងចំណោមអត្តពលិកទាំងនោះ មានកីឡាករជនពិការប៊ូស្យា Artem Kolinko មកពីទីក្រុង Zhovti Vody ភាគកណ្តាលនៃប្រទេសអ៊ុយក្រែន។
កីឡាករជនមានពិការភាព Kolinko ដែលទទួលរងជំងឺសាច់ដុំ និងប្រើរទេះរុញតាំងពីអាយុ ១២ឆ្នាំ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ខ្លួនជាមួយឪពុកម្តាយដើម្បីភៀសខ្លួនទៅប្រទេសហូឡង់ បន្ទាប់ពីប្រទេសរុស្ស៊ីបានបើកការវាយប្រហារយោធាកាលពីខែកុម្ភៈឆ្នាំមុន។

លោក Opikun បាននិយាយថា ការសម្រេចចិត្តដ៏សោកសៅរបស់ Kolinko ក្នុងការចាកចេញពីអ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម និងស្វែងរកកន្លែងរស់នៅផ្សេងទៀតគ្រាន់តែជាឧទាហរណ៍មួយនៃស្ថានភាពដ៏លំបាកដែលអត្តពលិកប៉ារ៉ារបស់អ៊ុយក្រែនប្រឈមមុខ។
អត្តពលិកជនមានពិការភាពរុស្ស៊ី និងបេឡារុស្ស នៅតែត្រូវបានហាមឃាត់ពីការចូលរួមប្រកួតកីឡាប៉ារ៉ាអន្តរជាតិ។ IPC បានរារាំងពួកគេពីការចូលរួមក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ឆ្នាំ២០២២ ដែលបានចាប់ផ្តើមត្រឹមតែ១០ថ្ងៃ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន។
ការសម្រេចចិត្តក៏ត្រូវបានធ្វើឡើងនៅឯមហាសន្និបាតវិសាមញ្ញរបស់ IPC កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីព្យួររុស្ស៊ី និងបេឡារុស្ស។

ប្រធាន IPC លោក Andrew Parsons បានបង្ហាញក្នុងខែមេសាថា ការចូលរួមរបស់អត្តពលិករុស្ស៊ី និងបេឡារុស្ស នឹងត្រូវបានវាយតម្លៃឡើងវិញនៅក្នុងមហាសន្និបាតរបស់ខ្លួន ដែលគ្រោងធ្វើនៅខែកញ្ញា ប៉ុន្តែបានសង្កត់ធ្ងន់ថា វាមិនចាំបាច់ជា “ការសម្រេចចិត្តចុងក្រោយ” នោះទេ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានផ្លាស់ប្តូរដើម្បីណែនាំអត្តពលិករុស្ស៊ី និងបេឡារុស្សឡើងវិញដោយផ្តល់អនុសាសន៍ថា ពួកគេគួរតែត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅឆាកកីឡាពិភពលោកវិញ ក្រោមបដាអព្យាក្រឹត ប្រសិនបើពួកគេមិនគាំទ្រសង្គ្រាមនៅអ៊ុយក្រែន និងមិនមានទំនាក់ទំនងជាមួយយោធា៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


