កីឡា
Man City ឈ្នះជើងឯក UEFA Super Cup បន្ទាប់ពីឈ្នះពានធំ៣ក្នុងរដូវកាលមុន
ក្លិបបាល់ទាត់ Manchester City បានឈ្នះជើងឯក UEFA Super Cup ឆ្នាំ២០២៣ តាមរយៈជ័យជម្នះដោយការទាត់ប៉េណាល់ទីកាត់សេចក្តី ៥-៤ លើក្រុម Sevilla បន្ទាប់ពីប្រើពេល១២០នាទីបានត្រឹមស្មើគ្នា ១-១។

ការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Karaiskakis ប្រទេសក្រិកកាលពីយប់មិញ ក្រុមជើងឯក UEFA Europa League គឺ Sevilla បានបើកការនាំមុខ 0-១ នៅនាទីទី២៥ដោយកីឡាករ Youssef En-Nesyri នៅវគ្គទី១ ប៉ុន្តែក្រុមជើងឯក UEFA Champions League គឺ Man City បានតាមស្មើនៅនាទី៦៣ ដោយកីឡាករ Cole Palmer ដើម្បីតាមស្មើ ១-១ ដែលលទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួត១២០នាទី។
នៅវគ្គប៉េណាល់ទីកាត់សេចក្តី កីឡាករមេឃខៀវ៥នាក់ដំបូងស៊ុតចូលទាំងអស់គឺកីឡាករ Haaland, Alvarez, Kovacic, Grealish និង Kalker ខណៈកីឡាករ៥នាក់របស់ Sevilla ស៊ុតចូល៤នាក់មានកីឡាករ Ocapos, Mir, Rakitic, Montiel ខណៈកីឡាករទី៥ Gudelj បានបរាជ័យ បន្ទាប់ពីស៊ុតដាច់ចង្កេះអ្នកគាំទ្រ Man City ប៉ុន្តែបាល់ទៅបុកបាទីខាងលើ និងខ្ទាត់ចេញ។

នេះជាពានរង្វាន់ធំសំខាន់១ទៀតសម្រាប់ Manchester City បន្ទាប់ពីបានឈ្នះពានរង្វាន់ធំសំខាន់៣ក្នុងមួយរដូវកាល២០២២-២៣គឺ UEFA Champions League, Premier League និង FA Cup ប៉ុន្តែបានបរាជ័យក្រោមថ្វីជើងកាំភ្លើងធំ Arsenal ក្នុងការប្រកួតដណ្តើមពានបើករដូវកាល FA Community Shield។
Manchester City ត្រូវប្រកួតដណ្តើមពានរង្វាន់ក្លិបប្រចាំទ្វីប FIFA Club World Cup មួយទៀត៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?