កីឡា
ត្រឹមសុំទោសមិនគ្រប់គ្រាន់ ចំពោះករណីប្រធានបាល់ទាត់អេស្ប៉ាញថើបកីឡាការីនី Jenni
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez បាននិយាយថា ការសុំទោសរបស់ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales ចំពោះការថើបកីឡាការិនី Jenni Hermoso គឺមិនគ្រប់គ្រាន់ទេ។
នេះជារឿងថ្មីមួយក្នុងពិភពបាល់ទាត់នារី ដែលប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញជាមនុស្សប្រុសបានថើបកីឡាការីនីរបស់ជម្រើសជាតិអេស្ប៉ាញ។

លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ Sánchez មិនគាំទ្រទង្វើរបស់លោក Luis Rubiales ក្នុងនាមជាប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ។ លោកមិនចង់បានត្រឹមការសុំទោសជាសារធារណៈឡើយ។
លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ បាននិយាយថា៖«វាបានបង្ហាញថា នៅក្នុងប្រទេសរបស់យើងគឺជាដំណើរដ៏វែងឆ្ងាយ ដើម្បីឆ្ពោះទៅរកសមភាពយ៉េនឌ័រ និងការគោរពរវាងបុរសនិងស្ត្រី។ អ្វីដែលយើងបានឃើញគឺជាកាយវិការដែលមិនអាចទទួលយកបាន។ ខ្ញុំគិតថា ការសុំទោសរបស់លោក Rubiales គឺមិនគ្រប់គ្រាន់ទេ។ គួរតែមានដំណោះស្រាយអ្វីបន្ថែមទៀត»។
ទន្ទឹមជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីទីពីររបស់អេស្ប៉ាញ លោកស្រី Yolanda Díaz បានអំពាវនាវឱ្យ Rubiales លាលែងពីតួនាទីចំពោះសកម្មភាពរបស់គាត់។
លោក Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ បានសុំទោសជាផ្លូវការ បន្ទាប់ពីឧប្បត្តិហេតុនេះកើតឡើង ក្រោយអេស្ប៉ាញបានយកឈ្នះអង់គ្លេសក្នុងវគ្គផ្តាច់ព្រ័ត្រ FIFA Women’s World Cup។ លោកបាននិយាយថា៖«ខ្ញុំខុសទាំងស្រុង។ ខ្ញុំត្រូវតែទទួលស្គាល់វា។ ខ្ញុំគ្មានចេតនាអាក្រក់ណាមួយទេ តែដោយសារក្តីរំភើបចិត្តខ្លាំងពេក។ ខ្ញុំត្រូវតែសុំទោស ហើយរៀនពីរឿងនេះ។ ខ្ញុំយល់ថា នៅពេលអ្នកធ្វើជាថ្នាក់ដឹកនាំ អ្នកត្រូវតែប្រុងប្រយ័ត្នបន្ថែមទៀត»។

កីឡាការីនី Jenni Hermoso ដំបូងឡើយក៏បានរិះគន់ចំពោះឧបទ្ទវហេតុនេះដែរ ដោយមានការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ បាននិយាយថា វាជាកាយវិការដែលបានកើតឡើងដោយឯកឯង និងសេចក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពីក្រុមបាល់ទាត់នារីអេស្ប៉ាញឈ្នះជើងឯកបាល់ទាត់នារីពិភពលោក។ កាយវិការនៃការស្រលាញ់បែបធម្មជាតិ។
ក្រោយករណីនេះបានកើតឡើងមានមានការរិះគន់ពីប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំក្នុងប្រទេសអេស្ប៉ាញជាច្រើន ដោយមិនអាចទទួលយកទង្វើ ដែលប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ធ្វើបែបនោះទេ។ ក្នុងនោះរដ្ឋមន្ត្រីសមភាពយ៉េនឌ័រអេស្ប៉ាញ លោកស្រី Irene Montero បានចាត់ទុកថា នេះជាទម្រង់នៃអំពើហឹង្សាផ្លូវភេទ ដែលស្ត្រីទទួលរងការឈឺចាប់ជារៀងរាល់ថ្ងៃ។ ស្របពេលនោះរដ្ឋមន្ត្រីកីឡាអេស្ប៉ាញ លោក Miquel Iceta បាននិយាយថា ឧប្បត្តិហេតុនេះជារឿងដែលមិនអាចទទួលយកបាន៕
ប្រែសម្រួល៖ផា រតនា
ប្រភព៖Insidethegames
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


