កីឡា
ប្រធានបាល់ទាត់អេស្ប៉ាញ សុំទោសចំពោះការថើបមាត់កីឡាការិនីដែលឈ្នះជើងឯក World Cup
ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) លោក Luis Rubiales បានសារភាពថា “មានកំហុស”ចំពោះការថើបបបូមាត់កីឡាការិនីបាល់ទាត់អេស្ប៉ាញ Jennifer Hermoso បន្ទាប់ពីកីឡាការិនីវ័យ៣៣ឆ្នាំរូបនេះបានទទួលមេដាយមាសរបស់នាង ក្រោយពីយកឈ្នះលើ ក្រុមនារីអង់គ្លេស។

លោក Rubiales បានប្រឈមមុខការរិះគន់យ៉ាងខ្លាំងចំពោះទង្វើនេះ ដោយអ្នកនយោបាយ និងអ្នកកាសែតបានដាក់ស្លាកអាកប្បកិរិយារបស់លោកថា “មិនអាចទទួលយកបាន” និង “គួរឱ្យស្អប់ខ្ពើម”។
ប្រធាន RFEF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«មានឧបទ្ទវហេតុកើតឡើង ដែលខ្ញុំត្រូវតែសោកស្តាយ។ ជាអ្វីគ្រប់យ៉ាងដែលបានកើតឡើងរវាងកីឡាការិនី និងខ្ញុំ ជាមួយនឹងទំនាក់ទំនងដ៏អស្ចារ្យរវាងយើងទាំងពីរ ដូចគ្នានឹងកីឡាការិនីផ្សេងទៀតដែរ។ ខ្ញុំប្រាកដជាមានកំហុស ខ្ញុំត្រូវតែទទួលស្គាល់វា។ ក្នុងពេលដ៏រីករាយ ដោយគ្មានចេតនា និងបំណងអាក្រក់អ្វីឡើយ»។

លោក Rubiales ស្ថិតនៅលើឆាកសម្រាប់ពិធីប្រគល់ពានរង្វាន់របស់ FIFA បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ រួមជាមួយនឹងឥស្សរជនផ្សេងទៀត ក្នុងនោះទាំងប្រធានស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក លោក Gianni Infantino ម្ចាស់ក្សត្រីយ៍ Letizia របស់អេស្ប៉ាញ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese។
ការប្រកួតបាល់ទាត់នារីពិភពលោក នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ គឺជាការប្រកួតដំបូងដែលមានក្រុមចំនួន៣២ ហើយធ្វើឡើងជាលើកដំបូងនៅក្នុងប្រទេសជាសហម្ចាស់ផ្ទះពីរ។ វាបានបញ្ចប់នៅថ្ងៃអាទិត្យ (ថ្ងៃទី២០ ខែសីហា) ដោយក្រុមនារីអេស្ប៉ាញ គ្រងជើងឯក៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


