កីឡា
ហេតុអ្វី ផាច សុជាវីឡា ចូលភ្នំពេញក្រោនជាកន្លែងប្រកួតប្រជែងខ្លាំង?
ក្លិបបាល់ទាត់ភ្នំពេញក្រោនបានក្លាយជាផ្នែកដ៏សំខាន់ក្នុងការជួយជំរុញកីឡាករ ផាច សុជាវីឡា ឲ្យបានជាប់ជម្រើសជាតិកម្ពុជាដូចបំណងប្រាថ្នា បន្ទាប់ពីរូបគេបានចូលរួមជាក្លិបជើងឯកលីគកំពូលកម្ពុជា៨សម័យកាលកាលពីដើមរដូវកាលនេះ។

ក្នុងនាមជាសមាជិកថ្មី រូបគេបានចូលរួមជាមួយមិត្តក្រុមជួយឲ្យក្រុមភ្នំពេញក្រោន បានឡើងទៅដល់វគ្គចែកពូលពានរង្វាន់ AFC Cup ឆ្នាំ២០២៣ បន្ទាប់ពីឈ្នះលើក្រុមជើងលីគឡាវ Young Elephants ដោយលទ្ធផល ៣-០ វគ្គជម្រុះបឋម និងបន្តឈ្នះ Tampines Rover ២-៣ នៅវគ្គខ្វែង។
ការចូលរួមជាមួយក្លិបជោគជ័យដែលសំបូរដោយកីឡាករល្អៗគឺជាការប្រកួតប្រជែងដ៏លំបាកសម្រាប់កីឡាករម្នាក់ៗដើម្បីទទួលបានការទុកចិត្តពីគ្រូបង្វឹក ប៉ុន្តែសម្រាប់អតីតខ្សែបម្រើការពាររបស់ក្លិបអគ្គិសនីកម្ពុជា ផាច សុជាវីឡា ដែលចូលចិត្តការប្រកួតប្រជែងអ្វីថ្មីៗនេះគឺការហ៊ានប្រឈមនឹងកន្លែងមានការប្រកួតប្រជែងខ្ពស់ទើបធ្វើឲ្យខ្លួនកាន់តែមានការអភិវឌ្ឍឈានឆ្ពោះទៅបំណងប្រាថ្នារបស់ខ្លួន។

ផាច សុជាវីឡា បានប្រាប់«កម្ពុជាថ្មី»ថា ៖«ខ្ញុំមុនពេលចូលរួមជាមួយភ្នំពេញក្រោន ខ្ញុំដឹងថា នៅទីនោះមានការប្រកួតប្រជែងខ្លាំង។ អីចឹងខ្ញុំអាចនឹងមិនសូវទទួលបានឱកាសលេង តែខ្ញុំនៅតែចូលរួម ពីព្រោះខ្ញុំចង់ដឹងពីសមត្ថភាពខ្លួនឯង។ នៅកន្លែងការប្រកួតប្រជែងខ្ពស់គឺជាកន្លែងដែលយើងដឹងកម្រិតរបស់ខ្លួន និងត្រូវពង្រឹងអ្វីបន្ថែម។ ជាពិសេសរៀនពីសិស្សច្បងដើម្បីអភិវឌ្ឍខ្លួន»។
តាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បូករួមទាំងគ្រូបង្វឹកពូកែប្រើប្រាស់កីឡាករទៀតនោះបានធ្វើឲ្យ សុជាវីឡា លេចធ្លោលើទីលានទាំងការប្រកួតលីគ និង AFC Cup រហូតត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាត្រៀមប្រកួតមិត្តភាពអន្តរជាតិថែមទៀតផង។
ចំណែក លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានលើកឡើងថា ៖«ខ្ញុំរីករាយចំពោះ ផាច សុជាវីឡា ព្រោះក្តីស្សមៃរបស់គាត់ចង់ជាប់ជម្រើសជាតិបានសម្រេច។ នេះក៏ជាហេតុផលមួយដែលរូបគេចូលរួមជាមួយភ្នំពេញក្រោន។ ខ្ញុំបានទាក់ទងកីឡាករមួយចំនួនដែរ ប៉ុន្តែអ្នកខ្លះបានបដិសេធ ដោយសារពួកគេគិតថា ការចូលរួមជាមួយភ្នំពេញក្រោន ប្រហែលជានឹងមិនសូវបានលេងទេ។ យ៉ាងណា សុជាវីឡា ចូលចិត្តប្រកួតប្រជែង ទោះក្នុងតំណែងដែលគាត់លេង មានកីឡាករ សឿត បារាំង ដ៏ល្អម្នាក់ក៏ដោយ ក៏គាត់សម្រេចមកចូលរួមជាមួយយើងដើម្បីរៀនសូត្រអ្វីដែលថ្មីពីរៀមច្បង»។

កីឡារករ ផាច សុជាវីឡា បានចាប់ផ្តើមលេងបាល់ដំបូងក្នុងពានរង្វាន់តាមសាលារៀន បន្ទាប់មក រូបគេបានធ្វើតេស្តជាប់នៅក្រុមយុវជនព្រះខ័នរាជស្វាយរៀងអាយុក្រោម១៥ឆ្នាំ។ ក្រោយមក រូបគេបានធ្វើតេស្តជាប់នៅសាលាបាល់ទាត់ជាតិបាទីដើម្បីបានហ្វឹកហាត់កីឡាបាល់ទាត់កម្រិតអាជីពកាន់តែខ្ពស់។
ក្រោយចំណាយពេលវេលា៤ឆ្នាំនៅសាលាបាល់ទាត់ជាតិបាទី និងជាពេលបញ្ចប់ការសិក្សាទុតិយភូមិ ផាច សុជាវីឡា បានចូលរួមជាមួយក្លិបបាល់ទាត់អគ្គិសនីកម្ពុជា អស់រយៈពេល៤ឆ្នាំដែលជាកន្លែងបានឈ្នះជើងឯកលីគទី២ ឆ្នាំ២០២២ និងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ មុនពេលចូលរួមជាមួយភ្នំពេញក្រោនក្នុងរដូវកាល២០២៣-២៤៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


