កីឡា
លីគកំពូលអេស្ប៉ាញប្តេជ្ញាអភិវឌ្ឍបាល់ទាត់នៅវៀតណាម
ក្របខណ្ឌលីគកំពូលបាល់ទាត់កំពូលអេស្ប៉ាញ (LaLiga) និងសហព័ន្ធបាល់ទាត់វៀតណាម (VFF) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅទីក្រុងហាណូយដើម្បីភាពជាដៃគូអភិវឌ្ឍកីឡាបាល់ទាត់រហូតដល់ឆ្នាំ២០២៦។

កិច្ចព្រមព្រៀងនេះគឺផ្តោតលើការពង្រឹងបាល់ទាត់ និងជួយអភិវឌ្ឍក្រុមជម្រើសជាតិវៀតណាមដែលមិនទានមានគុណភាពគ្រប់គ្រាន់សម្រាប់ការប្រកួតបាល់ទាត់ជើងឯកពិភពលោក។ កិច្ចព្រមព្រៀងនេះនឹងបើកសាលាបាល់ទាត់កម្រិតអាជីពនៅវៀតណាមដើម្បីបណ្តុះបណ្តាលយុវជនដែលមានទេពកោសល្យ។
ការចុះហត្ថលេខាមានការចូលរួមពីលោកស្រី Laura Fernández-Abad ប្រធានបេសកកម្មស្ថានទូតអេស្ប៉ាញប្រចាំនៅវៀតណាម និងលោក Tan Bui នាយកគ្រប់គ្រងមកពី LaLiga Academy Vietnam។
លោក Duong Nghiep Khoi អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់វៀតណាមបាននិយាយថា៖«វៀតណាម ដាក់គោលដៅសំខាន់លើបាល់ទាត់។ ជាពិសេសការបង្កើតឱកាស ការចូលរួមប្រកួតលើឆាកអន្តរជាតិ ការផ្លាស់ប្តូរបទពិសោធ ពន្លឿនការច្នៃប្រឌិត និងវិជ្ជាជីវៈក្នុងវិស័យបាល់ទាត់»។
កាលពីខែសីហាមុន អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម លោក Park Hang-seo បានបើកសម្ពោធសាលាបាល់ទាត់ដើម្បីអភិវឌ្ឍថ្នាលយុវជនបាល់ទាត់គ្រប់កម្រិតនៅប្រទេសវៀតណាម៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Insideworldfootball
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


