កីឡា
កីឡាករ ឡុង សុភី ប្រកាសដើរចេញពីប្រដាល់គុនខ្មែរ ក្រោយប្រឡូក២០ឆ្នាំ
កីឡាករប្រដាល់ ឡុង សុភី បានប្រកាសឈប់ពីរប្រដាល់គុនខ្មែរហើយ បន្ទាប់ពីបានប្រឡូកក្នុងអាជីពឈឺខ្លួនមួយនេះអស់រយៈពេលប្រមាណ២០ឆ្នាំដោយធ្លាប់បានឈ្នះខ្សែក្រវាត់ចំនួន៨គ្រឿង។

ឡុង សុភី បាននិយាយថា ៖«សួស្តី ពុកម៉ែ បងប្អូន ដែលស្រឡាញ់ គាំទ្រ ប្រដាល់គុនខ្មែរទាំងអស់គ្នា ខ្ញុំបាទ ឡុង សុភី ហៅ នី សុភី សូមអរគុណ ពុកម៉ែ បងប្អូន ដែលស្រឡាញ់ គាំទ្រខ្ញុំពីមុនមក។ ចាប់ពីថ្ងៃនេះទៅខ្ញុំចាកចេញពីសង្វៀនប្រកួតហើយ។ ការខិតខំប្រឹងប្រែងរបស់ខ្ញុំ ២០ឆ្នាំ ដល់ថ្ងៃបញ្ចប់ហើយ»។
«នៅតែនឹក នៅតែស្រឡាញ់ តែកាត់ចិត្តដើរចេញពីវាដើម្បីដើរឲ្យបានឆ្ងាយ។ ខ្ញុំបាទ ឡុង សុភី សូមអរគុណបងប្អូនដែលស្រឡាញ់ គាំទ្រខ្ញុំទាំងអស់គ្នាខ្លាំងណាស់»។ ឡុង សុភី បានបន្ថែម។

ឡុង សុភី ជាសិស្សរបស់ក្លិបឡុងសាលវ័ន្តកីឡាដែលមានលោក ឡុង សាលវ័ន្ត ជាគ្រូបង្ហាត់បានចាប់អាជីពប្រដាល់គុនខ្មែរតាំងពីក្មេងដែលរហូតដល់ពេលនេះមានរយៈពេលប្រមាណ២០ឆ្នាំ។
កីឡាកររូបនេះមានសមត្ថភាពល្អដែលមានដៃគូជាមិត្តរួមជាតិខ្លាំងៗដូចជា កែវ រំចង់, រឿង សោភ័ណ្ឌ, ពេជ្រ សីហា និង ម៉ឺន សុភា ជាដើម។ ដៃគូដែលកក្រើករំជើបរំជួលខ្លាំងបំផុតក្នុងពិភពប្រដាល់គុនខ្មែរគឺ កែវ រំចង់ ដែលការប្រកួតរបស់ពួកគេរបស់ពួកគេម្តងៗបានធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ខ្លាំងបំផុតនៅសង្វៀនបាយ័ន។

នៅឆ្នាំ២០២៣នេះ រូបគេបានឡើងប្រកួតបានប្រហែលជា៣ដងប៉ុណ្ណោះគឺឈ្នះពិន្ទុកីឡាករឡាវ ស៊ីធឿង, ចាញ់ពិន្ទុកីឡាករថៃ យ៉តឌីសេល និង ផេតសាម៉ាត’។
ក្នុងអាជីពប្រដាល់រយៈពេល២០ឆ្នាំកន្លងទៅនេះ ឡុង សុភី ធ្លាប់បានចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ចំនួន១១ដង ក្នុងនោះបានឈ្នះខ្សែក្រវាត់៨ដង ហើយក៏ធ្លាប់ទទួលបានត្រឹមលេខ២ម្តង លេខ៣ម្តង និងលេខ៤ម្តង៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


