កីឡា
សហព័ន្ធចេញបញ្ជីកីឡាករបាល់ទះផ្លូវការទៅប្រកួតកីឡាទ្វីបអាស៊ីនៅចិន
សហព័ន្ធកីឡាបាល់ទះកម្ពុជាបានចេញបញ្ជីឈ្មោះប្រតិភូ និងកីឡាករដើម្បីទៅចូលរួមប្រកួតកីឡាទ្វីបអាស៊ី (Asian Games) លើកទី១៩ ឆ្នាំ២០២២ (លើកមកឆ្នាំ២០២៣) នៅប្រទេសចិន។

សមាសភាពមានថ្នាក់ដឹកនាំ១រូប គ្រូបង្គោល១រូប គ្រូជំនួយ១រូប និងកីឡាករ១២រូប ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់នោះ កីឡាករគុយបាចូលសញ្ជាតិកម្ពុជា៣រូបដែលកំពុងហ្វឹកហាត់នៅប្រទេសចិនដែរនោះគឺគ្មានឈ្មោះក្នុងបញ្ជីចុងក្រោយនេះទេ។
- លោក អាំង សិរីសិដ្ឋ អគ្គលេខាធិការជាប្រតិភូដឹកនាំ
- លោក លី ជូន គ្រូបង្គោល
- លោក ហ្វ្រីអូល បារីយូស បិតតុ ជាគ្រូជំនួយ
- សួន ចាន់ណារ៉ូ ជាកីឡាករ
- វឿន វាសនា ជាកីឡាករ
- ថុល រតនៈ ជាកីឡាករ
- សឿន ហេង ជាកីឡាករ
- គួច ម៉ុម ជាកីឡាករ
- ប៊ន ណារិទ្ធ ជាកីឡាករ
- ពិន សារ៉ុន ជាកីឡាករ
- មឿន ម៉េងឡាយ ជាកីឡាករ
- ទឹម សុវណ្ណដារ៉ា ជាកីឡាករ
- ធី ម៉េងហួង ជាកីឡាករ
- មួន និមល ជាកីឡាករ
- ឌិន ស៊ីដែន ជាកីឡាករ
ក្រុមកម្ពុជាស្ថិតនៅពូល C ដែលមានក្រុមខ្លាំង កូរ៉េខាងត្បូង និងឥណ្ឌា។ ការប្រកួតបើកឆាក កម្ពុជា ប៉ះ ឥណ្ឌា នៅថ្ងៃទី១៩ ខែកញ្ញា និងបន្ទាប់មកប៉ះ កូរ៉េខាងត្បូង នៅថ្ងៃទី២១ ខែកញ្ញា។
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនេះជ្រើសរើសយក២ក្រុមឡើងទៅវគ្គបន្ត ដូច្នេះប្រសិនបើក្រុមកម្ពុជាឈ្នះតែ១ប្រកួតក៏បានឡើងទៅកាន់វគ្គបន្តដែរ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


