Connect with us

កីឡា

គណៈកម្មការ​​កិច្ច​ការសង្គមរបស់ AFC អនុម័តគម្រោង​ចំនួន៧

បានផុស

នៅ

ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៣ គណៈកម្មការ​ទទួលខុសត្រូវកិច្ច​ការ​សង្គមរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានអនុម័តកម្មវិធីថ្មីចំនួន៧ បន្ទាប់ពីកិច្ចប្រជុំលើកដំបូងរបស់ខ្លួនសម្រាប់អាណត្តិ ឆ្នាំ២០២៣-២០២៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការ​ទទួលខុសត្រូវកិច្ច​ការ​សង្គមរបស់​ AFC បានគាំទ្រគំនិតផ្តួចផ្តើមរបស់​សមាគមទាំង៧ក្នុងនោះ សហព័ន្ធបាល់ទាត់អូស្ត្រាលី សហព័ន្ធបាល់ទាត់បង់ក្លាដែស សហព័ន្ធបាល់ទាត់ប៊ូតាន សមាគមបាល់ទាត់កោះហ្គាំ សហព័ន្ធបាល់ទាត់កៀហ្ស៊ីស៊ី សមាគមបាល់ទាត់នេប៉ាល់ ក៏ដូចជាសហព័ន្ធបាល់ទាត់អាស៊ីខាងត្បូង។ ឥឡូវនេះកម្មវិធីនឹងត្រូវបានបង្ហាញដល់ក្រុមប្រឹក្សាភិបាលមូលនិធិ AFC Dream Asia សម្រាប់ការអនុម័តមូលនិធិ។

គម្រោងទាំង៧រួមមាន៖

  • សហព័ន្ធបាល់ទាត់ប៊ូតាននឹងផ្តល់លទ្ធភាពឱ្យយុវជនដែលជួបការលំបាកចំនួន ១៤០ នាក់មកពីសាលារៀនដាច់ស្រយាលចំនួន ៥ ដើម្បីពង្រឹងជំនាញកីឡាបាល់ទាត់ និងទំនាក់ទំនងរបស់ពួកគេនៅក្នុងបរិយាកាសសុវត្ថិភាព និងរីករាយ។
  • សមាគមបាល់ទាត់កោះហ្គាំ បន្ទាប់ពីការបំផ្លិចបំផ្លាញដោយព្យុះទីហ្វុង Mawar កាល​ពី​ខែឧសភា ឆ្នាំ២០២៣ គណៈកម្មការ​បានយល់ព្រមផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង​ដើម្បី​កសាងឡើងវិញនូវទីស្នាក់ការកណ្តាលរបស់​សហព័ន្ធ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិ។
  • សហព័ន្ធបាល់អូស្ត្រាលីផ្តោតលើកិច្ចព្រមព្រៀងដើម្បីគាំទ្រដល់ការធ្វើជាម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់ចលករ​​ខួរក្បាលអន្តរជាតិ ឆ្នាំ២០២៣ (IFCPF) ការប្រកួតជើងឯកអាស៊ីបុរស និងស្ត្រីនៅទីក្រុងមែលប៊ន ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០២៣។
  • សហព័ន្ធបាលទាត់បង់ក្លាដែស​រៀប​ចំ​កម្មវិធី Empowering Hill Women ដើម្បី​បន្ត​អាជីព​បាល់ទាត់​រយៈពេល៥​ថ្ងៃដែល​ផ្តល់ជូនស្ត្រីក្រីក្រ​៧៥នាក់មកពី​ជនជាតិ​ភាគតិច Bandarban, Rangamati និង Khagrachari ឲ្យ​ទទួល​បាន​ឱកាសដើម្បីបង្កើនគុណភាពជីវិតរបស់ពួកគេ​តាម​រយៈ​បាល់ទាត់។
  • សហព័ន្ធបាល់ទាត់នេប៉ាល់​រៀបចំ​គ្លីនិកបាល់ទាត់ សម្រាប់កុមារក្រីក្រ តាម​រយៈ​គោលការណ៍នៃការរួមបញ្ចូល​គ្នា​រវាង​ ការរៀនសូត្រ និងសមភាពយេនឌ័រ ដល់កុមារប្រមាណ ១,៤៤០ នាក់នៅទូទាំង ១៨ សាលារៀននៅក្នុងខេត្ត Karnali និង Madesh។
  • សាធារណរដ្ឋកៀហ្ស៊ីស៊ី​បាន​អនុម័តលើ​កម្មវិធីបាល់ទាត់នៅសាលារៀន ដើម្បីផ្តល់សិទ្ធិអំណាច និងពង្រឹងគ្រូអប់រំកាយ និងមណ្ឌលកុមារកំព្រាលើការអនុវត្តល្អបំផុត​ស្រប​តាម​​​ទំនួលខុសត្រូវសង្គម​៣​របស់ AFC គឺ​ ការការពារកុមារ ការអប់រំ និង ការដាក់បញ្ចូលសង្គម។
  • សហព័ន្ធបាល់ទាត់អាស៊ីខាងត្បូងរៀបចំ​​រឿងគំនូរជីវចល Kick Off ដែលមាន​​៥​វគ្គ​សម្រាប់​លើកកម្ពស់ការយល់ដឹងអំពីការការពារកុមារក្នុងចំណោមកីឡាករបាល់ទាត់វ័យក្មេ។ គម្រោងនេះ​​បង្កើតឡើង​ក្នុងការពិគ្រោះយោបល់ជាមួយអ្នកជំនាញការការពារ និងការការពារកុមារ ព្រម​ទាំង​ដោះស្រាយបញ្ហាជាក់លាក់តាម​រយៈ​ការងារជាក្រុម ការទំនាក់ទំនង និងការលេងដោយយុត្តិធម៌៕

ប្រែសម្រួល៖ ផា រតនា
ប្រភព​៖Insideworldfootball

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

តម្លៃមាសអន្តរជាតិធ្លាក់ចុះ ​ក្រោមវឌ្ឍនភាពនៃការចរចាពន្ធអាមេរិក-ចិន

សេដ្ឋកិច្ច៧ នាទីutes មុន

រដ្ឋាភិបាលពិភាក្សាលើសំណើរចុះបញ្ជីគម្រោង​វិនិ​យោគ​ ១២ គម្រោង មានទុនជាង ៣០០ លានដុល្លារ

សេចក្ដីជូនដំណឹង៩ នាទីutes មុន

គោរពស្រឡាញ់អ្នកម្ដាយទូទាំងប្រទេស! ក្នុងថ្ងៃ «ទិវាគុណអ្នកម្ដាយ» លោកឧកញ៉ា ឡេង និមល និងលោកជំទាវ ជួបសំណេះសំណាលសួរសុខទុក្ខដល់ជីដូនចាស់ជរា ដែលស្នាក់អាស្រ័យនៅក្នុងមណ្ឌល

ព័ត៌មានជាតិ៩ នាទីutes មុន

អគ្គមេបញ្ជាការ៖ កងទ័ពត្រូវតែម៉ឺងម៉ាត់ចំពោះកិច្ចការពារបូរណភាពទឹកដី

សន្តិសុខសង្គម១៣ នាទីutes មុន

ពលរដ្ឋក្នុងឃុំនាងតឺត ស្រុកតំបែរ នឹងទទួលបានផ្លូវបេតុងមួយខ្សែនៅពេលខាងមុខ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

កីឡា២៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត កោតសរសើរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE

Sokha Hotels

ព័ត៌មានពេញនិយម