កីឡា
កម្មវិធីប្រកួតស្វាយរៀងខាប់U18សប្តាហ៍ទី៦មាន៤គូថ្ងៃសៅរ៍-អាទិត្យនេះ
ការប្រកួតបាល់ទាត់ជើងឯកស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ លើកទី១ ឆ្នាំ២០២៣ ឈានដល់សប្តាហ៍ទី៦នាថ្ងៃសៅរ៍-អាទិត្យ ទី២៣ និងទី២៤ ខែកញ្ញា នេះសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល។

សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលដើម្បីស្វែងរកក្រុមបន្ថែមសម្រាប់១៦ក្រុមចុងក្រោយ ក្នុងនោះលេខ១ និងលេខ២ នៅក្នុងពូល ក ខ គ ឃ ង និង ច ចំនួន១២ក្រុម ព្រមទាំងជ្រើសរើសយកក្រុមលេខ៣ល្អបំផុតចំនួន៤ក្រុម។
គិតត្រឹម៥សប្តាហ៍កន្លងទៅរកឃើញក្រុមចំនួន១១ហើយដែលទទួលបានកៅអីឡើងទៅ វគ្គ១៦ក្រុមចុងក្រោយ ដូច្នេះការប្រកួតចុងសប្តាហ៍នេះដើម្បីស្វែងរកក្រុមបង្គ្រប់។
កីឡាករ ផាន សុខហេង របស់ក្រុម Blue Dragon រកបាន១១គ្រាប់កំពុងឈានមុខគេក្នុងតំណែងឆ្ពោះទៅរកការឈ្នះស្បែកជើងមាស ប៉ុន្តែមានកីឡាករ៥នាក់ផ្សេងទៀតដែលមានគ្រាប់បាល់ចាប់ពី៥គ្រាប់ដល់៨គ្រាប់។

ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣
- ម៉ោង២:០០រសៀល៖ យុវជនរមាសហែក vs យុវជនចុងព្រែក (ពូល ង)
- ម៉ោង៤:០០រសៀល៖ សសយក ស្រុកស្វាយទាប vs យុវជនបាទី (ពូល ច)
ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣
- ម៉ោង៨:០០ព្រឹក៖ យុវជនដារ៉ូពិទូ Sport FC vs យុវជនតាពៅ (ពូល ឃ)
- ម៉ោង២:០០រសៀល៖ សសយក ស្រុកចន្ទ្រា vs Never Win (ពូល គ)

ក្រុមឡើងវគ្គ១៦ក្រុមចុងក្រោយ
- ពូល ក៖ យុវជនសាមគ្គី និង ត្រកួនទែក
- ក្រុម ខ៖ ព្រះខ័នរាជស្វាយរៀង U18 និង ពូប្រុស លីង គួយ
- ក្រុម គ៖ Blue Dragon និងRed Bull
- ក្រុម ឃ៖ M.S.T FC និង ត្នោត FC
- ក្រុម ង៖ យុវជនរមាសហែក និង យុវជនគគីរសោម
- ពូល ច៖ សសយក ស្រុកកំពង់រោទិ៍

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន