កីឡា
ផ្លូវការ! ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្របោះទុន៥.៦២លានដុល្លារទិញក្លិបថៃ Police Tero
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ និង ព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស បានក្លាយជាម្ចាស់ភាគហ៊ុនធំលើក្លិបបាល់ទាត់លីគកំពូលថៃ Police Tero FC បន្ទាប់ពីបានចុះហត្ថលេខាធិការជាផ្លូវការកាលពីម្សិលមិញ។

វត្តមានក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានក្រុមហ៊ុន Cambodian Capital Group ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ និងព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស និងខាងភាគីថៃមានលោក Kongsak Yodmanee ប្រធានអាជ្ញាធរកីឡាថៃ និង Brian Linzze Markar អនុប្រធានក្លិប Police Tero FC។
តាមព័ត៌មានបង្ហាញថា ព្រះអង្គម្ចាស់ដែលជាម្ចាស់ភាគហ៊ុនថ្មីបានបោះទុនចំនួន២០០លានបាត (ប្រហែលជា៥.៦២លានដុល្លារ) ដែលស្មើនឹង៤៩%នៃភាគហ៊ុនរបស់ក្លិប។

គោលដៅចម្បងរបស់ម្ចាស់ភាគហ៊ុនថ្មីគឺនាំក្លិប Police Tero FC ហោចណាស់ឲ្យឈានដល់លំដាប់កំពូលទាំង៣ (Top 3) នៅក្នុងលីគបាល់ទាត់កំពូលថៃនៅរដូវកាលក្រោយ និងយកកៅអីចូលរួមប្រកួតពានរង្វាន់ AFC Championship។
បច្ចុប្បន្ននេះ Police Tero FC កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៩នៃលីគកំពូលថៃដែលមានចំនួន១៦ក្លិប បន្ទាប់ពីឆ្លងកាត់១០ប្រកួតរកបានត្រឹមតែ១២ពិន្ទុប៉ុណ្ណោះ។

ក្លិបបាល់ទាត់មួយនេះធ្លាប់ឈ្នះជើងឯកលីគកំពូលថៃបាន២ដងគឺឆ្នាំ២០០០ និង២០០១-២ ហើយក៏ធ្លាប់ជាជើងឯករងពានលំដាប់ទី១អាស៊ី AFC Championship កាលពីឆ្នាំ២០០៣-៤។

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


