កីឡា
ទិដ្ឋភាពដ៏ស្រស់ស្អាត អតីតកីឡាការិនីខ្មែរ Sandra រៀបការនៅអាមេរិក
អតីតកីឡាការិនីបាល់ទាត់ខ្មែរ-អូស្ត្រាលី Sandra Hill បានរៀបចំពិធីមង្គលការតាមប្រពៃណីខ្មែរដ៏ស្រស់ស្អាតនៅលើទឹកដីនៃសហរដ្ឋអាមេរិក។

កីឡាការិនី Sandra Hill ត្រូវជាក្មួយស្រីរបស់លោកស្រី ប្រាក់ សម្ភស្ស និងលោកគ្រូ ប្រាក់ សុវណ្ណារ៉ា។ នាងកើតនៅប្រទេសកម្ពុជា ដែលមានឪពុកជាជនជាតិអូស្ត្រាលី និងម្តាយជាជនជាតិខ្មែរ។ នាងបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាមេរិកកាលពីខែតុលា ឆ្នាំ២០២២។

កូនកាត់ខ្មែរ-អូស្ត្រាលី វ័យ២៤ឆ្នាំ កម្ពស់១,៧៣ម៉ែត្រ ធ្លាប់បានចូលរួមជាមួយក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាក្នុងពានរង្វាន់ AFF Women’s Championship កាលពីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី។

កាលណោះ Sandra Hill ត្រូវបានគេមើលឃើញមានបច្ចេកទេសល្អ ល្បឿនលឿន កាយសម្បទាខ្ពស់ និងបានរួមចំណែកជួយក្រុមបាល់ទាត់នារីកម្ពុជាឈ្នះក្រុមបាល់ទាត់នារីទីម័រខាងកើត ដោយលទ្ធផល ១២-០ និងចាញ់៣ប្រកួត។

ចាប់តាំងពីនោះមក កីឡាការិនីបាល់ទាត់រូបនេះមិនបានចូលរួមសកម្មភាពបាល់ទាត់ជាមួយក្រុមបាល់ទាត់នារីកម្ពុជាទៀតទេ ដោយសារនាងបានបន្តការសិក្សានៅសហរដ្ឋអាមេរិក ហើយក៏ចូលរួមលេងបាល់ទាត់ជាមួយក្រុមបាល់ទាត់សាកលវិទ្យាល័យ Grand Canyon មុនពេលរៀបមង្គលការ៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


