Connect with us

កីឡា

មក​ស្គាល់ជើង​ឯក​​ Ennahachi តើ​អាច​ការពារ​ខ្សែក្រវាត់ជាមួយ Superlek បាន​អត់?

បានផុស

នៅ

ជើង​ខ្លាំង Ilias Ennahachi ត្រូវ​ការពារ​ខ្សែក្រវាត់​ឃីកបុកសីង​ពិភព​លោក (ONE Flyweight Kickboxing) ទល់​នឹង​ជើង​ខ្លាំង​ថៃរហស្សនាម«រន្ទះជើងម៉ាស៊ី» Superlek Kiatmoo9 នៅព្រឹត្តិការណ៍ប្រកួតផ្សាយផ្ទាល់ ONE: FISTS OF FURY ចេញពីកីឡដ្ឋាន Singapore Indoor Stadium នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈនេះ។

Ennachachi ជា​កីឡាករ​ហុល្លង់​ទើប​មាន​អាយុ​២៤​ឆ្នាំ​ ប៉ុន្តែ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ឃីកុកសីង​ពិភព​លោក​​នៅ ONE កាល​ពី​ឆ្នាំ​២០១៩ បន្ទាប់​ពី​ឈ្នះ​កីឡាករ​ថៃ​ Petchdam និង​បាន​ឡើង​ការពារ​បាន​ជោគជ័យ​ម្តង​ហើយ​កាល​ពី​ឆ្នាំ​២០១៩​ជា​មួយ​កីឡាករ​ចិន Wang Wenfeng។ នេះ​ជា​ការ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ ONE លើក​ទី​២​ទល់​នឹង​តារា​ឆ្នើម​ថៃ Superlek។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ពេល​បោះ​ជំហាន​ចូល​សង្វៀន​អន្តរជាតិ​ Ilias Ennahachi បាន​ឆ្លង​កាត់​បទ​ពិសោធ​ប្រដាល់​ឃីកបុកសីង​ច្រើន​ណាស់​ បន្ទាប់​ពី​រូប​គេ​បាន​ចាប់​ផ្តើម​ហ្វឹក​ហាត់​ជំនាញ​មួយ​នេះ​តាំង​ពី​​អាយុ​១១​ឆ្នាំ។

រហូត​ដល់​ពេល​នេះ Ennachachi មាន​ប្រវត្តិ​ឡើង​សង្វៀន​បាន​ចំនួន​៣៩​ដង​ហើយ​ក្នុង​នោះ​ទទួល​បាន​ជ័យជម្នះ​៣៦​ដង និង​ចាញ់​តែ​៣​ដង​ប៉ុណ្ណោះ ខណៈ​នៅ​ស្ថាប័ន ONE ទើប​ប្រកួត​បាន​២​ដង​ប៉ុណ្ណោះ​ពោល​គឺ​ឈ្នះ​ទាំង​ពីរ​ដង។ រូប​គេ​បាន​ចាប់​ប្រឡូក​ប្រដាល់​ឃីកបុកសីង​នៅ​ទ្វីប​អឺរ៉ុប​បាន​ជោគជាំ​ដោយ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់ឃីកបុកសីត​នៅ​តំបន់​៣​គ្រឿង។

នៅ​ឆ្នាំ​​២០១៦ កីឡាករ​ហុល្លង់​រូប​នេះ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ឃីកបុកសីង​នៅ​សង្វៀន Enfusion ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ នៅ​ឆ្នាំ​ដដែល​នេះ​ រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ទី​២​នៅ​សង្វៀន BLADE ក្នុង​ទម្ងន់​៦១​គីឡូក្រាម​​ និង​ឆ្នាំ​២០១៨​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​មួយ​ទៀត​ពី​សង្វៀន Word Fighting League ក្នុង​ទម្ងន់​៦៣​គីឡូក្រាម។ យ៉ាង​ណា ភាគ​ច្រើន​រូប​គេ​ប្រកួត​នៅ​ប្រទេស​កំណើត​ មុន​បោះ​បោះ​ជំហាន​ចូល​សង្វៀន​អន្តរជាតិ ONE។

បូក​រួម​ទាំង​ខ្សែ​ក្រវាត់ឃីកបុកសីង​ពិភពលោក​ ONE Flyweight រូប​គេ​មាន​ខ្សែ​ក្រវាត់​ចារ​ក្នុង​បញ្ជី​ចំនួន​៤​គ្រឿង​ហើយ។

បើ​ប្រៀប​ធៀប​ជា​មួយ​កីឡាករ Superlek ដែល​ធ្លាប់​ឈ្នះ​កីឡាករ​កម្ពុជា ឡៅ ចិត្រា ឃើញ​ថា រូប​គេ​មាន​បទ​ពិសោធ​តិច​ជាង​នៅ​លើ​សង្វៀន ប៉ុន្តែ​និយាយ​ពី​ជំនាញ​ឃីកបុកសីង​ រូប​គេ​ជោកជាំ​ជាង ខណៈកីឡាករ​ថៃ​មាន​បទ​ពិសោធ​ច្រើន​តែ​មួយ​ថៃ​ប៉ុណ្ណោះ។

មុនពេលឈានដល់ការប្រកួតដណ្តើមខ្សែក្រវាត់នេះ Superlek បាន​ប្រកួត​៤​ដង​នៅសង្វៀន ONE។ ឆ្នាំ២០១៩ រូប​គេ​ប្រកួត​បាន​ពីរ​ដង​គឺ​លើក​ទី​១​យក​ឈ្នះ​ជើង​ខ្លាំង​លេខ​១​កម្ពុជា​ ឡៅ ចិត្រា​ ដោយ​ពិន្ទុ​ និង​លើក​ទី​២​បាន​យក​ឈ្នះ​កីឡាករ​ព័រទុយហ្គាល់​ Rui Botelho​ ដោយ​ពិន្ទុ។​

នៅ​ឆ្នាំ២០២០ Superlek ប្រកួត២ដងទៀតគឺបានយកឈ្នះមិត្តរួមជាតិ Panpayak​ ដោយ​ពិន្ទុ​ និង​ចុង​ក្រោយ​បំផុត​ឈ្នះ​កីឡាករ​ Fahdi​  Khaled​ ដោយ​ពិន្ទុ។ យ៉ាង​ណា​ទាំង​៤​លើក​នេះ​គឺ​ជា​ការ​ប្រកួត​លក្ខណៈ​មួយ​ថៃ។

បើ​និយាយ​ពី​ជំនាញ​វិញ Ennahachi មាន​អាវុធ​វ៉ៃ​ចេញ​បាន​ឆ្ងាយ​ជាង ដោយ​សារ​មាន​អំណោយ​ផល​ខាង​កាយ​សម្បទា​ដែល​មាន​កម្ពស់​ដល់​ ១,៧៨​ម៉ែត្រ ខណៈ Superlek មាន​កម្ពស់​ ១,៧១​ម៉ែត្រ។ យ៉ាង​ណា Superlek មាន​ទាត់​ក្រោម​ល្អ​ជាង​ដូច​ដែល​រហស្សនាម​«រន្ទះ​ជើង​ម៉ាស៊ីន»។

អ្វី​ៗ​មិន​អាច​ទាយ​ទុក​មុន​បាន​ទេ​ ប៉ុន្តែ​រង់​ចាំ​ទស្សនា​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​ខាង​មុខ​នេះ​នៅ​ប្រទេស​សិង្ហបុរី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១០ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១១ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១៣ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម