កីឡា
មូលហេតុនេះអាចជាកត្តាធ្វើឲ្យកូរ៉េខាងត្បូងស្មើម៉ាឡេស៊ី ៣-៣ យប់មិញ
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលបានបញ្ចប់កាលពីយប់មិញ ក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានត្រឹមស្មើគ្នាជាមួយក្រុមអាស៊ាន ម៉ាឡេស៊ី ដោយលទ្ធផល ៣-៣ ដែលបានធ្វើឲ្យពួកគេទទួលបានចំណាត់ថ្នាក់លេខ២នៅពូល E ជើងឯកអាស៊ី AFC Asian Cup ២០២៣ (លើកមកឆ្នាំ២០២៤) នៅប្រទេសកាតារ។

អ្នកគាំទ្រមិនរំពឹងថា ការប្រកួតរវាងកូរ៉េខាងត្បូង និងម៉ាឡេស៊ី បញ្ចប់ទៅដោយលទ្ធផលស្មើគ្នាទេ។ ការពិតលើទីលានបង្ហាញថា កូរ៉េខាងត្បូងបាននាំមុខ ១-០ ដោយកីឡាករ Woo-yeong នៅនាទី២១ តែវគ្គទី២នាទី៥១ ម៉ាឡេស៊ីតាមស្មើ ១-១ ដោយកីឡាករ Abdul Halin និងបើកការនាំមុខម្តង ១-២ ដោយកីឡាករ Aiman នៅនាទី៦២។ នាទី៨៣ Kang-in ជួយឲ្យកូរ៉េខាងត្បូងតាមស្មើ ២-២ និងបន្តនាំមុខ ៣-២ ជាថ្មីដោយតារាឆ្នើម Son Heung-min នៅនាទី៩០+៤។ ការប្រកួតស្ទើរតែបញ្ចប់ទៅហើយ ម៉ាឡេស៊ីនៅតែអាចរកបានគ្រាប់បាល់ទី៣នៅនាទី៩០+១៥ដោយកីឡាករ Morales Ramirez ដើម្បីបញ្ចប់ដោយលទ្ធផលស្មើគ្នា ៣-៣។

ប្រសិនបើកូរ៉េខាងត្បូងយកឈ្នះម៉ាឡេស៊ី ពួកគេនឹងមាន៧ពិន្ទុ ឈរលេខ១ប្រចាំពូល E ប៉ុន្តែពួកគេទំនងជាមិនចង់ឈរលេខ១ទេ ដោយសារនៅវគ្គ១៦ក្រុមចុងក្រោយ លេខ១ក្នុងពូល E ត្រូវប៉ះក្រុមលេខ២នៅពូល D គឺជប៉ុនដែលជាក្រុមខ្លាំងប្រចាំអាស៊ី។
ផ្ទុយទៅវិញ នៅពេលស្មើជាមួយម៉ាឡេស៊ី កូរ៉េខាងត្បូងមាន៥ពិន្ទុ ឈរលេខ២ក្នុងពូល E ត្រូវជួបក្រុមអារ៉ាប៊ីសាអ៊ូឌីត ដែលជាក្រុមលេខ១ក្នុងពូល F។ មែនទែនទៅ នៅពូល F មានក្រុមអារ៉ាប៊ីសាអ៊ូឌីត និងថៃ ដែលប្រជែងគ្នាលេខ១ ដូច្នេះទោះបីជាក្រុមណាបានលេខ១ក៏ជាក្រុមដែលអាចចាត់ទុកមានកម្រិតសមត្ថភាពទាបជាងជប៉ុន។

ជាមួយគ្នានេះ ជប៉ុន ជួប បារ៉ែន នៅវគ្គ១៦ក្រុមចុងក្រោយដែលអាចចាត់ទុកធូរស្រាលជាងកូរ៉េខាងត្បូង។
ការគេចផុតគ្នានៅវគ្គ១៦ក្រុមចុងក្រោយបានធ្វើឲ្យជប៉ុន និងកូរ៉េខាងត្បូងមិនអាចជួបគ្នារហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែនៅវគ្គផ្តាច់ព្រ័ត្រទើបអាចជួបគ្នា ប្រសិនបើពួកគេ ធ្វើបានល្អដូចគ្នានៅវគ្គ១៦ក្រុម វគ្គ៨ក្រុម និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នៅថ្ងៃទី២៨ ខែមករា
- អូស្ត្រាលី vs ឥណ្ឌូណេស៊ី
- តាជីគីស្ថាន vs អារ៉ាប់រួម
នៅថ្ងៃទី២៩ ខែមករា
- អ៉ីរ៉ាក់ vs ហ្សកដានី
- កាតារ vs ប៉ាឡេស្ទីន
នៅថ្ងៃទី៣០ ខែមករា
- អ៊ូបេគីស្ថាន vs ថៃ
- អារ៉ាប៊ីសាអ៊ូឌីត vs កូរ៉េខាងត្បូង
នៅថ្ងៃទី៣១ ខែមករា
- បារ៉ែន vs ជប៉ុន
- អ៉ីរ៉ង់ vs ស៊ីរី

អត្ថបទ៖ វីរបុត្រ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១១ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង