កីឡា
ក្រុមណាឡើងវគ្គបន្ត កម្ពុជា ប៉ះ ស្រីលង្កា យប់នេះជាការជួបគ្នាលើកទី៥?
ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា និង ស្រីលង្កា នឹងមានក្រុមមួយឡើងជុំបន្តក្នុងពានរង្វាន់ 2027 AFC Asian Cup នៅពេលក្រុមទាំងពីរត្រូវជួបគ្នាវគ្គជម្រុះ ជើងទី២ វេលាម៉ោង៧យប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតជើងទី២នេះពិតជាសំខាន់ណាស់សម្រាប់ក្រុមទាំងពីរ បន្ទាប់ពីជើងទី១បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទឹកដីស្រីលង្កា ដូច្នេះក្រុមទាំងពីរត្រូវការឈ្នះរៀងៗខ្លាំងដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មីឡើងទៅវគ្គបន្ត។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោក Abdullah Almutairi គ្រូបង្វឹកស្រីលង្កា បាននិយាយថា ការប្រកួតនឹងក្លាយជាការប្រកួតដ៏អស្ចារ្យសម្រាប់អ្នកគាំទ្ររបស់ក្រុមជម្រើសជាតិទាំងពីរ។
មុនពេលធ្វើដំណើរមកទឹកដីកម្ពុជា លោក Almutairi បានសន្យាចំពោះអ្នកគាំទ្ររបស់ខ្លួនពីការប្តេជ្ញាយកជ័យជម្នះឲ្យខាងតែបាននៅលើទឹកដីកម្ពុជា។ ជាពិសេសក្រុមរបស់លោកនឹងបង្ហាញទម្រង់ខុសប្លែកពីក្រុមស្រីលង្កាកាលពីមុន។

ជាមួយគ្នានេះ លោក Felix Dalmas បាននិយាយថា នេះជាការប្រកួតលើកទី១សម្រាប់អ្នកគាំទ្រកម្ពុជាដែលឃើញជម្រើសជាតិរបស់ខ្លួនលេងតទល់ជាមួយក្រុមដែលមានកីឡាករស្ទើរតែកីឡាករអឺរ៉ុបទាំងអស់ ហើយលោករំពឹងផ្តល់ភាពរីករាយដល់អ្នកគាំទ្រតាមរយៈលទ្ធផលវិជ្ជមានសម្រាប់ឡើងទៅវគ្គបន្ត។
កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១៨០ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA Ranking ខណៈ ស្រីលង្កា ស្ថិតនៅលេខ២០៥ ដែលជាចំណាត់ថ្នាក់ទាបបំផុត។ ទោះបីជាចំណាត់ថ្នាក់ខុសគ្នា ប៉ុន្តែបើនិយាយពីគុណភាព និងសមត្ថភាពកីឡាករហាក់មិនសូវខុសប្លែកគ្នាប៉ុន្មានឡើយ។

ស្រីលង្កា បានប្រើប្រាស់កីឡាករដែលហៅមកពីក្រៅប្រទេសស្ទើរទាំងអស់សម្រាប់ជម្រើស១១នាក់ដំបូងនៅលើទីលានកាលពីជើងទី១។ ចំណែកកម្ពុជាកីឡាករទាំងអស់ដែលបង្ហាញខ្លួននៅលើទីលានគឺសុទ្ធតែជាកីឡាករលេងក្នុងលីគកំពូលកម្ពុជា។
កម្ពុជា និង ស្រីលង្កា ធ្លាប់ជួបគ្នា៤លើកគឺកម្ពុជាឈ្នះ២លើក ស្រីលង្កាឈ្នះ១លើក និងស្មើគ្នា១លើក។ ជួបគ្នាលើកដំបូង កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងក្នុងលទ្ធផល ៦-១ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នៅក្រៅដី ក្នុងឆ្នាំ១៩៧២។
ការជួបគ្នាលើកទី២ កម្ពុជា បានចាញ់ ស្រីលង្កា ដោយលទ្ធផល ០-១ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នៅក្រៅដីកាលពីឆ្នាំ២០០១។ ការជួបគ្នាលើកទី៣ក្នុងការប្រកួតមិត្តភាពអន្តរជាតិដោយកម្ពុជាបានលត់ស្រីលង្កា ដោយលទ្ធផល ៤-០ នៅទឹកដីរបស់កម្ពុជាកាលពីឆ្នាំ២០១៦។

ចុងក្រោយបំផុត ក្រុមទាំងពីរបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០ ជើងទី១ វគ្គជម្រុះ AFC 2027 Asian Cup។
ប្រវត្តិជួបគ្នា៤លើក
- ស្រីលង្កា ១-៦ កម្ពុជា (មិត្តភាពអន្តរជាតិ ឆ្នាំ១៩៧២)
- ស្រីលង្កា ១-០ កម្ពុជា (មិត្តភាពអន្តរជាតិ ឆ្នាំ២០០១)
- កម្ពុជា ៤-០ ស្រីលង្កា (មិត្តភាពអន្តរជាតិ ឆ្នាំ២០១៦)
- ស្រីលង្កា ០-០ កម្ពុជា (ជម្រុះពានរង្វាន់ AFC Asian Cup 2027) ឆ្នាំ២០២៤
សូមបញ្ជាក់ថា ការប្រកួតជម្រុះនេះត្រូវជ្រើសរើសក្រុមចំនួន៣ឡើងទៅជុំទី៣ (វគ្គជម្រុះក្នុងពូល) ក្នុងចំណោមប្រទេស៦គឺ ម៉ុងហ្គោលី ទីម័រខាងកើត ព្រុយណេ ម៉ាកាវ ស្រីលង្កា និងកម្ពុជា។

លទ្ធផលជម្រុះជើងទី១
- ទីម័រខាងកើត ៤-១ ម៉ុងហ្គោលី
- ព្រុយណេ ៣-០ ម៉ាកាវ
- ស្រីលង្កា ០-០ កម្ពុជា
កម្មវិធីប្រកួត ជើងទី២ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤
- ម៉ុងហ្គោលី vs ទីម័រខាងកើត (ម៉ោង៣រសៀល)
- កម្ពុជា vs ស្រីលង្កា (ម៉ោង៧យប់)
- ម៉ាកាវ vs ព្រុយណេ (ម៉ោង៨យប់)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


