កីឡា
លីគហ្វីលីពីនរដូវកាលថ្មីមានក្រុមកើនឡើងជាងទ្វេដង
លីគបាល់ទាត់កំពូលរបស់ប្រទេសហ្វីលីពីនរដូវកាលឆ្នាំ២០២៤-២៥ នឹងមានក្រុមចូលរួមប្រកួតប្រជែងរហូតដល់១៥ក្រុម ប្រៀបធៀបនឹងរដូវកាលមុនៗមានតែ៧ក្រុម ដែលនេះមានន័យថា ក្រុមបានកើនឡើងច្រើនជាងពីរដង។

ការអភិវឌ្ឍដ៏អស្ចារ្យបំផុតសម្រាប់បាល់ទាត់ហ្វីលីពីន ខណៈក្លិបបាល់ទាត់ទាំង១៥ បានបញ្ជាក់ពីការចូលរួមសម្រាប់រដូវកាលឆ្នាំ២០២៤ Philippines Football League (PFL) គ្រោងចាប់ផ្តើមនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។ លីគបាល់ទាត់ហ្វីលីពីនបានចេញផ្សាយឃ្លីបវីដេអូខ្លីជាផ្លូវការ ដែលបានបង្ហាញពីរូបភាពនៃក្លិបចុះហត្ថលេខាដើម្បីចូលរួម។
ក្រុមខ្លាំងៗក្នុងលីគកំពូលហ្វីលីពីនរួមមានក្រុម Dynamic Herb Cebu, Stallion Laguna, United City, Mendiola 1991, Maharlika Taguig នឹងត្រូវបន្តប្រកួតប្រជែងជាមួយក្រុមម្ចាស់ជើងឯករដូវកាលមុន Kaya-Iloilo FC ខណៈក្រុម Manila Montet និង City of Taguig FC សុទ្ធតែជាក្រុមថ្មីនឹងត្រូវចាប់ផ្តើមបទពិសោធថ្មីមួយទៀតជាមួយក្រុម Don Bosco Garelli, Manila Digger,Tuloy FC ។ ការវិលត្រឡប់មកវិញរបស់ក្រុម Davao Aguilas, Loyola FC, Philippine Air Force និង Philippine Army ត្រូវបានគេរំពឹងថានឹងធ្វើកម្រិតប្រកួតប្រជែងកាន់តែខ្ពស់។

សម្រាប់ក្រុមទាំងអស់សុទ្ធតែបានឈានជើងចូលទីលានរួចហើយ ខណៈពួកគេបានចូលរួមក្នុងការប្រកួតពានរង្វាន់ Copa Paulino Alcantara Cup ឆ្នាំ២០២៣ ក្នុងនោះការអបអរក្រុម Kaya-Iloilo FC ជាម្ចាស់ជើងឯកពានរង្វាន់លីគកាលពីរដូវកាលមុន៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Dugout
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


