កីឡា
កីឡាករជប៉ុន Ito ប្តឹងស្ត្រី២រូបដែលចោទខ្លួនពីបទរំលោភផ្លូវភេទពេល Asian Cup
ខ្សែបម្រើស្លាបជនជាតិជប៉ុនដែលលេងឱ្យក្លិបបារាំង Reims កីឡាករ Junya Ito កំពុងប្តឹងស្ត្រីពីរនាក់ ទាមទារសំណងចំនួន ២០០លានយ៉េន (១.៣លានដុល្លារ) ដែលចោទប្រកាន់ខ្លួនពីបទរំលោភផ្លូវភេទ និងបើទោះបីជារូបគេបានបដិសេធ។ ប៉ូលិសកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុដែលគេត្រូវបានចោទប្រកាន់នៅទីក្រុងអូសាកា។

ប៉ូលិសជប៉ុនកំពុងស៊ើបអង្កេតឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់នៅទីក្រុង Osaka កាលពីឆ្នាំមុនពាក់ព័ន្ធនឹងខ្សែបម្រើស្លាបវ័យ៣០ឆ្នាំ Junya Ito។ មេធាវីរបស់ Ito គឺលោក Hirotaro Kato ដែលត្រូវបានស្រង់សំដីដោយសារព័ត៌មាន AFP បាននិយាយថា ៖«Junya Ito បានដាក់ពាក្យប្តឹងស្ត្រីទាំងពីរនាក់នោះ ទាមទារសំណង២០០លានយ៉េន។ កីឡាកររូបនេះបដិសេធប្រព្រឹត្តខុសអ្វីឡើយ។ មេធាវីរបស់លោកកំពុងអំពាវនាវឲ្យដោះស្រាយបញ្ហានេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយសារផលវិបាកដែលកូនក្តីលោកអាចប្រឈមមុខ»។

លោក Kato បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ៖«វាមានសារសំខាន់ខ្លាំងក្នុងការស្តារកិត្តិយសរបស់កីឡាករឱ្យបានឆាប់ ពីព្រោះអាជីពរបស់កីឡាកររូបនេះកំពុងមានកម្រិត»។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គ្រូបង្វឹកកាយសម្បទារបស់កីឡាករ Ito ក៏ជាប់ពាក់ព័ន្ធដែរ។ នៅពេល Ito កំពុងចូលរួមប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup ក្នុងប្រទេសកាតារកាលពីខែមុន ក៏មានព័ត៌មានស្តីពីការចោទប្រកាន់រូបគេត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីជប៉ុនមួយ។ ភ្លាមៗនោះ រូបគេបានចាកចេញពីក្រុមជប៉ុន មុនការប្រកួតវគ្គ៨ចុងក្រោយជាមួយអ៊ីរ៉ង់។

នៅពេលនោះ សមាគមបាល់ទាត់ជប៉ុនបាននិយាយថា ការសម្រេចចិត្តរបស់ Ito ក្នុងការចាកចេញពីជំរុំក្រុមជម្រើសជាតិគឺដើម្បីការពារក្រុមពី “សំលេងរំខាន” និង “បង្កើតបរិយាកាសមួយដែលពួកគេអាចផ្តោតលើបាល់ទាត់”។
បន្ទាប់ពី Asian Cup កីឡាករ Ito បានត្រឡប់ទៅក្លិបបារាំង Reims ដែលគេបានលេងពីរប្រកួតរួចមកហើយផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


