កីឡា
ឃីកបុកស៊ីងមាន១០វិញ្ញាសា«កីឡាក្នុងសាល និងគុនចម្រុះអាស៊ី»នៅថៃ
កីឡាឃីកបុកស៊ីងនឹងមានក្នុងព្រឹត្តិការណ៍កីឡាក្នុងសាល និងគុនចម្រុះអាស៊ីលើកទី៦ ឆ្នាំ២០២៤ នៅប្រទេសថៃ។
សហព័ន្ធកីឡាឃីកបុកស៊ីងអាស៊ីបានបង្ហាញបន្ទាប់ពីកិច្ចប្រជុំប្រតិភូថា កីឡាឃីកបុកស៊ីងនឹងមាន១០វិញ្ញាសាសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍«កីឡាក្នុងសាល និងគុនចម្រុះអាស៊ីលើកទី៦ ឆ្នាំ២០២៤ (6th Asian Indoor & Martial Games 2024)។ កីឡាឃីកបុកស៊ីងមាន៣ប្រភេទដែលមាន៧វិញ្ញាសាសម្រាប់បុរស និង៣វិញ្ញាសាសម្រាប់នារី។ តាមការគ្រោងទុក កីឡាឃីកបុកស៊ីងនឹងរៀបចំការប្រកួតនៅសង្វៀន John Paul II Sports Center (ទីលានកីឡាបាល់បោះ)ក្នុងសាកលវិទ្យាល័យ Assumption University។

នៅក្នុងកិច្ចប្រជុំគណៈប្រតិភូបច្ចេកទេសពីថ្ងៃទី១-៣ ខែមីនា ឆ្នាំ២០២៤ ភាគីកម្ពុជាក៏បានចូលរួមដោយមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
តាមសេចក្តីប្រកាសក្នុងមហាសន្និបាតរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃទី២ ខែមីនា បង្ហាញថា កម្ពុជាក៏គ្រោងបញ្ជូនប្រតិភូកីឡាទៅចូលរួមប្រកួតកីឡាក្នុងសាល និងយុទ្ធគុនចម្រុះអាស៊ី លើកទី៦ ចាប់ពីថ្ងៃទី២១ ដល់ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងបាំងកក ប្រទេសថៃ។

ក្នុងនេះ កីឡាឃីកបុកស៊ីង ក៏ស្ថិតក្នុងចំណោមកីឡាច្រើនប្រភេទដែលកម្ពុជានឹងបញ្ជូនចូលរួមប្រកួត។ កាលស៊ីហ្គេម ឆ្នាំ២០២៣ កីឡាឃីកបុកស៊ីងរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះទទួលបានមេដាយមាស៦ ប្រាក់១ និងសំរិទ្ធ៦ សុប១៣គ្រឿងស្ថិតនៅចំណាត់ថ្នាក់លេខ១ក្នុងចំណោមប្រទេស៧ចូលរួមប្រកួត។
ប្រទេសថៃក្នុងនាមជាម្ចាស់ផ្ទះកីឡាក្នុងសាល និងយុទ្ធគុនចម្រុះអាស៊ី លើកទី៦ គ្រោងដាក់កីឡា៣០ប្រភេទដែលស្មើនឹង២៩០វិញ្ញាសា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


