កីឡា
ពីកីឡាករគេមើលរំលង Højlund បានបំបែកកំណត់ត្រា Premier League
កីឡាករ Rasmus Højlund កំពុងធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល បន្ទាប់ពីមួយរយៈចុងក្រោយនេះ រូបគេពិតជាធ្វើបានល្អជាមួយក្លិបបិសាចក្រហម Manchester United។
នៅពេលផ្លាស់មកកាន់ទឹកដីអង់គ្លេសដំបូង កីឡាករ Højlund ត្រូវបានគាំទ្រគិតថា រូបគេនឹងពិបាកសម្របខ្លួន ក្នុងការប្រកួតប្រជែងកម្រិតខ្ពស់នៅទឹកដីអង់គ្លេស។ នៅដើមរដូវកាល ខ្សែប្រយុទ្ធរូបនេះពិតជាពិបាក ស្វែងរកគ្រាប់មែនទែនដែលធ្វើឲ្យមានការិះគន់ច្រើន។ ប៉ុន្តែដល់ការប្រកួតពាក់កណ្ដាលរដូវកាលអ្វីៗក៏បានផ្លាស់ប្ដូរ រូបគេបានបំបែកកំណត់ត្រា ក្លាយជាកីឡាករវ័យក្មេងបំផុតដែលរកគ្រាប់បាល់ក្នុងការប្រកួត៦លើកជាប់គ្នា។ ជាពិសេសឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែកុម្ភៈទៀតផងដែលធ្វើឲ្យអ្នកគាំទ្រនឹកស្មានមិនដល់។
ក្នុងពានរង្វាន់ UEFA Champions League កីឡាករ Højlund ស៊ុតបញ្ចូល៥គ្រាប់ ក្នុងការបង្ហាញខ្លួន៦លើក ប៉ុន្តែរូបគេមិនអាចជួយឲ្យក្រុមបិសាចក្រហមឡើងទៅវគ្គបន្តទេ ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងពូលA។
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Højlund ពីក្រុម Atalanta ពីលីគកំពូលអុីតាលី ក្នុងតម្លៃផ្ទេរដំបូង៦៤លានផោន និងបូកថែម៨លានផោនទៀត ជាមួយកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំ។
Højlund ដែលមានកំណើតនៅទីក្រុង Copenhagen ចាប់ផ្ដើមលេងលេងបាល់ទាត់ដំបូងក្នុងនាមជាយុវជនរបស់ក្រុម HUI និង Brøndby មុនពេលផ្លាស់ទៅក្រុមយុវជន Copenhagen។ រូបគេបានបង្ហាញខ្លួនក្នុងការប្រកួតដំបូងជាមួយក្រុម Copenhagen ក្នុងវ័យ១៧ឆ្នាំ កាលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។ រដូវកាល ២០២១-២២ រូបគេបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រកួតពានរង្វាន់លំដាប់ទី៣នៅទ្វីបអឺរ៉ុប UEFA Europa Conference League ហើយរកបាន៥គ្រាប់។
នៅខែមករា ឆ្នាំ២០២២ Højlund បានចូលរួមជាមួយក្លិប Austrian Bundesliga Sturm Graz ក្នុងតម្លៃខ្លួន១.៨លានអឺរ៉ូ និងស៊ុតបាន១២គ្រាប់ ក្នុងការបង្ហាញខ្លួន២១លើក។ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ខ្សែប្រយុទ្ធ រូបនេះបានចុះហត្ថលេខាជាមួយក្លិប Atalanta ក្នុងលីគ Serie A ក្នុងតម្លៃផ្ទេរ១៧លានអឺរ៉ូ។ រូបគេបង្ហាញខ្លួន៣២លើក ស៊ុតបញ្ចូលទី៩គ្រាប់ ជួយឲ្យក្រុមឈរនៅលេខ៥ ក្នុងលីគកំពូលអុីតាលី៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


