Connect with us

កីឡា

ច្បាស់​ក្រឡែត​បាល់​ប៉ះ​ដៃ​ តែ​ អាជ្ញា​​កណ្តាល​មិន​ឲ្យ​ប៉េណាល់​ទី​ទៅ​ Man​ United​

បានផុស

នៅ

ការ​ប្រកួត​ធំ​ប្រចាំ​សប្តាហ៍​នៅលីគ​បាល់ទាត់​កំពូល​អង់គ្លេស​រវាង​ម្ចាស់​ផ្ទះ តោខៀវ Chelsea និង​ភ្ញៀវបិសាច​ក្រហម Manchester United បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា​​គ្មាន​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​។

រឿង​មួយ​ដែល​ធ្វើ​ឲ្យ​លោក Ole Gunnar Solskjaer គ្រូ​បង្វឹក​របស់​បិសាច​ក្រហម​ខឹង​សម្បា​យ៉ាង​ខ្លាំង​​​នោះ​គឺ​ដៃ​បាន​ប៉ះ​បាល់​ ប៉ុន្តែ​លោក​អាជ្ញាកណ្តាល​មិន​បាន​ផ្តល់​ពិន័យ​​​ប៉េណាល់​ទី​ដល់​ក្រុម​របស់លោក​​ឡើយ​ បើ​ទោះ​ជា​ពិនិត្យ​មើល​វីដេអូ​​ជំនួយ​អាជ្ញា​កណ្តាល​ក៏​ដោយ។

បាល់ប៉ះ​ដៃ​របស់​កីឡាករ Hudon-Odoi (អាវខៀវ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាល់​បាន​ប៉ះ​ដៃ​របស់​កីឡាករ​តោខៀវ Callum Hudon-Odoi នៅ​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​។ អាជ្ញា​កណ្តាល​លោក Stuart Attwell បាន​ពិនិត្យ​មើលវីដេអូ(VAR)ជា​ច្រើន​ ប៉ុន្តែមិន​បាន​ផ្តល់​បាល់​ពិន័យ​ប៉េណាល់​ទី។

លោក Ole បាន​​ប្រាប់ Sky Sports ថា ​ច្បាស់​ណាស់​គឺ​១០០​%​គឺ​បាល់​ប៉ះ​ដៃ​យ៉ាង​ច្បាស់​ក្រឡែត។ វា​​បាន​យក​ពីរ​ពីន្ទុ​ពី​ក្រុម​របស់​លោក។

ក្រុម​ Manchester United ត្រូវ​បាន​អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​ឃើញ​ថា ជា​ក្រុម​ដែល​ទទួល​បាន​ពិន័យ​ប៉េណាល់​ទី​ច្រើន​ជាង​គេ។ ដូច្នេះ​នេះ​ជា​រឿង​កម្រ​ដែល​អាជ្ញា​កណ្តាល​មិន​ផ្តល់​ពិន័យ​ប៉េណាល់​ទី​ដល់​ក្រុម​មួយ​នេះ។

បន្ទាប់​ពី​រក​បាន​តែ​១​ពិន្ទុ​នៅ​ក្រៅ​ដី ក្រុម​របស់​លោក Ole នៅ​តែ​ឈរ​លេខ​២​ក្នុង​តារាង​ដែល​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​ចំណាត់​ថ្នាក់​លេខ​១ Manchester City រហូត​ដល់​១២​ពិន្ទុ​ឯណោះ៕

អាជ្ញាកណ្តាល​ពិនិត្យមើលវីដេអូ

អាន​បន្ថែម៖ ជើង​ខ្លាំង​ថៃ​២​នាក់​ ធ្លាប់​ឈ្នះ សុខ ធី និង ឡៅ ចិ​ត្រា បោះជំហាន​ចូល​វ៉ៃ​ឃី​ក​បុក​សី​ង
ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែល ថា នឹងមិនដកទ័ពចេញពីហ្កាហ្សាឡើយ ដរាបណាខ្លួនមិនទាន់ទទួលជ័យជម្នះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុម​ប្រដាប់អាវុធ​ក្នុង​រដ្ឋកា​រ៉ែ​ន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មី​យ៉ាន់​ម៉ា​ ​បណ្តាលឱ្យ​ស្លាប់​ឧត្តម​សេនីយ៍​ត្រី​ម្នាក់ និង​មន្ត្រី​យោធា​៤​នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ីតាលី រកឃើញថា កម្មវិធី ChatGPT កំពុងបំពានច្បាប់ការពារទិន្នន័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា- WFP ចុះកិច្ចព្រមព្រៀងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ទំហំទឹកប្រាក់៦៣លានដុល្លារ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេច ពិន​ សែម ស្នើឱ្យគ្រប់ភាគីប្រើបណ្ដាញសង្គមជាប្រយោជន៍សាសនា និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម