កីឡា
គ្រូបង្វឹក Chelsea បញ្ជាក់ពីស្ថានភាពរបួស Cole Palmer
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Enzo Maresca បញ្ជាក់ពីស្ថានភាពរបួសរបស់កីឡាករ Cole Palmer ក្រោយត្រូវបានប្តូរចេញនៅដើមតង់ទី២អំឡុងពេលប្រកួតក្នុងវគ្គជម្រុះពានរង្វាន់ UEFA Conference league។

ខ្សែបម្រើប្រយុទ្ធ Cole Palmer ទើបតែឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ ត្រូវបានគេមើលឃើញមានបញ្ហាពាក់ព័ន្ធសរសៃពួរ ហើយត្រូវបានប្ដូរចេញនៅដើមវគ្គទី២ អំឡុងពេលប្រកួតជាមួយក្លិប Servette។ ក្រោយជួបបញ្ហានេះលោក Enzo Maresca បានចេញមុខបញ្ជាក់ពីស្ថានភាពរបស់កីឡាករវ័យក្មេង Cole Palmer ថា មិនមានបញ្ហាអ្វីចោទធ្ងន់ធ្ងរទេ ហើយលោកសង្ឃឹមថារូបគេអាចចូលលេងវិញក្នុងការប្រកួតចុងសប្ដាហ៍នេះ។
លោក Enzo Maresca បាននិយាយថា ៖«Cole មានអាការៈអ្វីមួយ ប៉ុន្តែគាត់មើលទៅល្អ។ ពួកយើងបានពិនិត្យគាត់រួចហើយ។ គាត់មើលទៅមិនអីទេ ហើយគាត់មិនមានបញ្ហាអ្វីធ្ងន់ទេ។ ហើយសង្ឃឹមថាវាមិនមានបញ្ហាអ្វីធំទេ គាត់ត្រូវរាប់បញ្ចូលក្នុងការប្រកួតថ្ងៃអាទិត្យ»។

ខ្សែបម្រើប្រយុទ្ធ Palmer ត្រូវបានគេរំពឹងថាអាចបន្ដជួយក្រុម Chelsea ក្នុងការប្រកួតជាមួយក្លិប Wolves ក្នុងការប្រកួត Premier League របស់ពួកគេនៅថ្ងៃអាទិត្យ។ មួយសប្តាហ៍ក្រោយមកពួកគេនឹងជួប Crystal Palace នៅ Stamford Bridge។
សម្រាប់ក្លិប Chelsea រដូវកាលនេះបាននាំយកកីឡាករជាច្រើនមកចូលរួមជាមួយក្លិប ប៉ុន្តែចំពោះកីឡាករអង់គ្លេស Palmer នៅតែជាសមាជិកសំខាន់មួយក្នុងក្រុមមិនអាចខ្វះបាន៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


