កីឡា
ស្ងាត់ៗ Chelsea ចុះកុងត្រាយកបានខ្សែប្រយុទ្ធ ព័រទុយហ្គាល់ ដែលជាគោលដៅ Man UTD បាត់
ក្លិបតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងចុះកុងត្រាយកខ្សែប្រយុទ្ធស្លាបសញ្ជាតិ ព័រទុយហ្គាល់ Geovany Quenda របស់ក្រុម Sporting Lisbon។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Chelsea បានព្រមព្រៀងលើការចុះកុងត្រានេះរួចរាល់ ទាំងជាមួយក្លិប និងកីឡាករផ្ទាល់។ ចំណែកការពិនិត្យសុខភាពវិញក៏បានធ្វើរួចរាល់ផងដែរ ដែលធ្វើជាលក្ខណៈសម្ងាត់។
ប្រភពដដែលបានបន្ថែមថា កីឡាករ Quenda ដែលបច្ចុប្បន្នមានវ័យ ១៧ ឆ្នាំនឹងបន្តស្នាក់នៅជាមួយ Sporting មួយរដូវកាលទៀត ហើយរូបគេនឹងធ្វើដំណើរមកកាន់ទីក្រុង ឡុងស៍ ប្រទេសអង់គ្លេស នៅខែ កក្កដា ឆ្នាំ ២០២៦។
យ៉ាងណាមិញ សម្រាប់ខ្សែប្រយុទ្ធស្លាបសញ្ជាតិ ព័រទុយហ្គាល់ រូបនេះ ក៏ធ្លាប់មានពាក្យចចាមអារ៉ាមកាលពីមួយរយៈមុន ថា លោក Ruben Amorim ដែលជាអតីតគ្រូបង្វឹក ចង់បានគេមកកាន់ទឹកដី Manchester United ផងដែរ ប៉ុន្តែឥឡូវនេះ អ្វីៗបានបរាជ័យហើយ បន្ទាប់ពីរូបគេបានយល់ព្រមទៅលេងឱ្យ Chelsea៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


