កីឡា
ក្លិបធំ២កំពុងឃ្លាំមើល Sancho ខណៈអនាគតគេស្រពិចស្រពិល
ក្លិបនៅតំបន់ អឺរ៉ុប ចំនួន ២ កំពុងតាមដានលើស្ថានភាពរបស់ខ្សែប្រយុទ្ធស្លាប Jadon Sancho ស្របពេលរូបគេ កំពុងមានអនាគតមិនច្បាស់លាស់ទាំងជាមួយ Chelsea និង Manchester United។

Sancho ត្រូវបាន Manchester United ចុះកុងត្រាយកបានពីក្រុម Borussia Dortmund កាលពីរដូវកាលក្តៅឆ្នាំ ២០២១។ ក្រោយលេងនៅទីនោះបានរយៈពេល ២ រដូវកាល ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៥ ឆ្នាំ ហាក់មានការធ្លាក់ចុះសមត្ថភាពខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះរូបគេក៏មានភាពរកាំរកូសជាមួយគ្រូបង្វឹកផងដែរ នៅពេលនោះស្ថិតក្រោមការដឹកនាំរបស់លោក Erik ten Hag។
យ៉ាងណាមិញ នៅខែ មករា ឆ្នាំ ២០២៤ រូបគេក៏ត្រូវបាន Man United ដាក់ឱ្យ Borussia Dortmund ខ្ចីជើងកន្លះរដូវកាល ហើយបន្ទាប់មកទៀត បន្តដាក់ឱ្យ Chelsea ខ្ចីជើងវិញម្តង ក្នុងកិច្ចសន្យារយៈពេល ១ រដូវកាល អមជាមួយជម្រើសទិញផ្តាច់តម្លៃ ៣២ លានដុល្លារអាមេរិក។

ថ្មីៗនេះអ្នកកាសែតលោក David Ornstein បានឱ្យដឹងថា Chelsea ហាក់ចង់ដកខ្លួនពីការចុះកុងត្រាយក Sancho ជាអចិន្ត្រៃយ៍ ប៉ុន្តែពួកគេអាចនឹងពិចារណានាំយកខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស រូបនេះ ដោយព្រមបង់ថ្លៃផ្ទេរទៅ Man United ត្រឹមតែ ៦ លានដុល្លារអាមេរិកប៉ុណ្ណោះ។
ខណៈអនាគតរបស់ Sancho កំពុងមិនច្បាស់លាស់បែបនេះ សារព័ត៌មាន GiveMeSport បានអះអាងថា ក្លិប Bayer Leverkusen និង Borussia Dortmund កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរបស់អតីតថ្នាលយុវជនក្រុម Manchester City ហើយពួកគេអាចនឹងដាក់សំណើផ្ទេរនៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះតែម្តង៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportbible
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


