កីឡា
Enzo សង្ស័យមានទំនាក់ទំនងស្នេហាជាមួយតារារ៉េបអាហ្សង់ទីន
តារាបាល់ទាត់ឆ្នើម Enzo Fernandez ជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្រ្ដរបស់ Chelsea ត្រូវបានគេរាយការណ៍កំពុងមានទំនាក់ទំនងស្នេហាថ្មីជាមួយតារារ៉េបអាហ្សង់ទីន Nicki Nicole ត្រឹមតែមួយខែ បន្ទាប់ពីបែកគ្នាជាមួយភរិយាអ្នកនាង Valentina Cervantes។

Enzo បានស៊ុតបញ្ចូលទីក្នុងការប្រកួត២លើកចុងក្រោយរបស់ខ្លួនជួយឲ្យ Chelsea ឈ្នះ ២-១ លើ Leicester City និងឈ្នះ ៣-០ លើ Aston Villa ។ នៅក្នុងការប្រកួតទាំងពីរនោះ កីឡាករអាហ្សង់ទីនបានអបអរគ្រាប់បាល់ដោយយកដៃដាក់ត្រចៀក និងធ្វើកាយវិការហៅទូរស័ព្ទ ហើយធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេសបានប៉ាន់ស្មានថា ផ្ដោទៅលើទំនាក់ទំនងរបស់ខ្លួនជាមួយ Nicole។
កីឡាករ Enzo និង Nicole មិនបានបញ្ជាក់អំពីទំនាក់ទំនងស្នេហានេះទេ ប៉ុន្តែកាសែតអាហ្សង់ទីន La Nacion បានរាយការណ៍ថា អ្នកទាំងពីរបានណាត់ជួបគ្នាជាសម្ងាត់នៅក្លិបរាត្រី Moby Dick ក្នុងទីក្រុង Buenos Aires កាលពីចុងខែតុលា។ វីដេអូមួយរបស់អ្នកទាំងពីរនៅក្នុងក្លិបបានល្បីពេញ TikTok ហើយក្រោយមក Nicole បានបញ្ចេញមតិថា នាងកំពុងជប់លៀងជាមួយអ្នកដែលនាងកំពុងណាត់ជួប។

Nicki Nicole មានឈ្មោះពិតថា Denise Cucco ជាតារារ៉េបវ័យ២៤ឆ្នាំ ដែលគេស្គាល់តាមរយៈបទ «Llamame» ក្នុងឆ្នាំ២០២៣។ បច្ចុប្បន្ននាងមានអ្នកតាមដានលើ Instagram ចំនួន២២.៦លាននាក់។
ជីវិតផ្ទាល់ខ្លួនរបស់ Enzo បានស្ថិតក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអ្នកសារព័ត៌មាន ចាប់តាំងពីការបែកគ្នាពីប្រពន្ធអ្នកនាង Valentina Cervantes។ ប្តីប្រពន្ធនេះបានជួបគ្នានៅឆ្នាំ២០១៨ ជាពេលដែល Fernandez មានអាយុ១៧ឆ្នាំ ហើយលេងឲ្យក្រុមយុវជនរបស់ River Plate ។
មួយឆ្នាំក្រោយមក ពួកគេបានរៀបការ ហើយមានកូនពីរនាក់គឺ Olivia និង Benjamin។ Enzo បានប្រាប់អ្នកនាង Valentina ថា គាត់ចង់រស់នៅម្នាក់ឯង។ អ្នកនាង Cervantes ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំសម្រាប់ដំណើរការនីតិវិធីលែងលះ៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


