កីឡា
Chelsea ជាក្រុមមានកីឡាករសរុបថ្លៃជាងគេបំផុតនៅលើពិភពលោក
តោខៀវ Chelsea ជាក្រុមមានកីឡាករសរុបថ្លៃជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៤។ នេះបើយោងតាមចុះផ្សាយរបស់ CIES Football Observatory។

ក្រុមកីឡាកររបស់ Chelsea មានតម្លៃសរុប១.៣៩ពាន់លានដុល្លារ ដោយផ្អែកលើការគណនាលើចំនួនទឹកប្រាក់ដែលពួកគេចំណាយលើការទិញកីឡាករ។ ចំណាត់ថ្នាក់លេខ២គឺ Manchester United ដែលមានទឹកប្រាក់សរុប១.១៥ ពាន់លានដុល្លារ និងលេខ៣ Man City មានទឹកសរុប១.១២ ពាន់លានដុល្លារ។ សារព័ត៌មាន Daily Mail បានរាយការណ៍ថា ការសិក្សានេះត្រូវបានធ្វើឡើងដោយផ្អែកលើចំនួនប្រាក់ដែលក្លិបបានចំណាយលើការទិញកីឡាករ រួមទាំងការផ្ទេរអចិន្ត្រៃយ៍ និងការដាក់ឲ្យកីឡាករខ្ចីជើងផងដែរ។
ចាប់តាំងពីមហាសេដ្ឋីអាមេរិក Todd Boehly និងក្រុមហ៊ុន Clearlake Capital បានចូលកាន់កាប់ក្លិប Chelsea ក្នុងខែឧសភា ឆ្នាំ២០២២ ក្លិបបានចំណាយទឹកប្រាក់ជិត១.៦ពាន់លានដុល្លារលើការទិញកីឡាករ។ ពួកគេបាននាំយកកីឡាករចំនួន៤០នាក់ និងលក់ចេញវិញ៣៨នាក់ ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារគ្រូបង្វឹកថ្មី Enzo Maresca ចង់កាត់បន្ថយចំនួនកីឡាករនៅក្នុងក្រុមឲ្យនៅសល់កីឡាករប្រហែល២១នាក់ ប៉ុន្តែក្លិប Chelsea មិនអាចរកក្លិបថ្មីឲ្យពួកគេបានទេ មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ២០២៤បានបិទ។

ក្លិប Man Utd ក៏ចំណាយប្រាក់យ៉ាងច្រើន បន្ទាប់ពីប្រធានកីឡាថ្មីមកដល់។ ពួកគេបានទិញ Lenny Yoro, Manuel Ugarte, Matthijs de Ligt និង Noussair Mazraoui នៅរដូវក្តៅនេះក្នុងតម្លៃជាង២៦៣លានដុល្លារ។ Man City មិនបានចំណាយច្រើនដូចគូប្រជែងទាំង២ទេ ប៉ុន្តែនៅតែរក្សាតម្លៃជាក្រុមមានកីឡាករសរុបខ្ពស់ដោយសារពួកនៅតែរក្សាទុកតារាឆ្នើមរបស់ពួកគេនៅជាមួយ។
ខាងក្រោមនេះជាក្លិបកំពូលទាំង១០ ដែលក្រុមកីឡាករមានតម្លៃខ្លួនសរុបថ្លៃជាងគេលើពិភពលោក៖
១. Chelsea មានតម្លៃកីឡាករសរុប ១.៣៩ ពាន់លានដុល្លារ
២. Man United មានតម្លៃកីឡាករសរុប ១.១៥ ពាន់លានដុល្លារ
៣. Man City មានតម្លៃកីឡាករសរុប ១.១២ ពាន់លានដុល្លារ
៤. Arsenal មានតម្លៃកីឡាករសរុប ៨៨៣ លានដុល្លារ
៥. Tottenham មានតម្លៃកីឡាករសរុប ៨៧១ លានដុល្លារ
៦. PSG មានតម្លៃកីឡាករសរុប ៨៥៤ លានដុល្លារ
៧. Liverpool មានតម្លៃកីឡាករសរុប ៨១៣ លានដុល្លារ
៨. Real Madrid មានតម្លៃកីឡាករសរុប ៧៩៦ លានដុល្លារ
៩. Newcastle មានតម្លៃកីឡាករសរុប ៧៥៥ លានដុល្លារ
១០. Juventus មានតម្លៃកីឡាករសរុប ៦៩៣ លានដុល្លារ
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


