កីឡា
ខ្សែការពារវ័យ១៨ឆ្នាំ Yoro សម្រេចផ្លាស់ទៅ Man Utd
ក្លិបបិសាចក្រហម Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិប Lille របស់ប្រទេសបារាំងក្នុងការនាំយកខ្សែការពារវ័យក្មេង Leny Yoro មកចូលរួមក្រុម។

ខ្សែការពារ Leny Yoro វ័យ១៨ឆ្នាំ កំពស់១.៩០ម៉ែត្រ ជាយុវជនរបស់ក្លិប Lille កំពុងតែខិតជិតក្នុងការផ្ទេរទៅកាន់ Manchester United បន្ទាប់ពីយល់ព្រមលើកិច្ចព្រមព្រៀងមានតម្លៃជាង៥០លានផោន។ បច្ចុប្បន្នរូបគេកំពុងស្នាក់នៅប្រទេសអង់គ្លេសរង់ចាំការធ្វើតេស្ដសុខភាព។
ការមករបស់លោក Ruud van Nistelrooy និង Rene Hake ក្នុងនាមជាជំនួយការរបស់លោក Erik ten Hag គេសង្កេតឃើញថា Man Utd នៅរដូវកាលថ្មីផ្ដោតសំខាន់ក្នុងការនាំយកកីឡាករក្មេងៗដើម្បីពង្រឹងក្រុម។ បន្ទាប់ពីនាំយកខ្សែប្រយុទ្ធ Joshua Zirkzee វ័យ២៣ឆ្នាំ មករួមក្រុម ឥឡូវនេះពួកគេនាំយកខ្សែការពារ Leny Yoro វ័យក្មេងទៀត។

ក្លិប Manchester United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន។ វាជាការបញ្ចប់ក្នុងចំណាត់ថ្នាក់ទាបបំផុតក្នុងលីគកំពូលអង់គ្លេសគិតចាប់តាំងពីឆ្នាំ១៩៨៩-៩០។ ជាមួយគ្នានេះក្លិបបានយល់ព្រមជាមួយក្លិប Marseille ក្នុងការផ្ទេរខ្សែប្រយុទ្ធ Mason Greenwood ខណៈក្លិប Fulham កំពុងពិចារណាលើការដេញថ្លៃជាលើកទី២ ចំពោះខ្សែបម្រើ Scott McTominay៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


