កីឡា
ប្រធានអូឡាំពិកថៃសម្រេចដាក់កីឡា៣៨ប្រភេទមិនចាំបាច់ឯកភាពពីរដ្ឋាភិបាល
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ លោកឧត្តមសេនីយ៍ Prawit Wongsuwon បានបញ្ជាក់ពីប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាក្នុងសាល និងយុទ្ធគុនអាស៊ី (Asian Indoor and Martial Arts Games) លើកទី៦ នៅក្នុងខែវិច្ឆិកា តាមផែនការគ្រោងទុក ដោយមិនចាំបាច់មានការឯកភាពពីរាជរដ្ឋាភិបាល។

ក្នុងលិខិតបន្ទាន់មួយផ្ញើជូនក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លោក Prawit បានបញ្ជាក់ថា ព្រឹត្តិការណ៍នឹងដំណើរការតាមការគ្រោងទុក ហើយមានប្រភេទកីឡាសរុបចំនួន៣៨ប្រភេទ។ ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពី OCA បានបើកកិច្ចប្រជុំកាលពីម្សិលមិញ ដើម្បីសម្រេចពីជោគវាសនាសិទ្ធិធ្វើម្ចាស់ផ្ទះរបស់ថៃ ដោយសារពួកគេបានសម្រេចចិត្តមិនកីឡាចំនួន១៤ប្រភេទត្រឹមតែ៣ខែមុនព្រឹត្តិការណ៍មកដល់។
លោក Chaiyapak Siriwat អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានិយាយថា ៖«យើងលែងចង់រង់ចាំរដ្ឋាភិបាលធ្វើការសម្រេចចិត្តទៀតហើយ។ ឧត្តមសេនីយ៍ Prawit Wongsuwon ប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ ឥឡូវនេះបានបញ្ជាក់ថា ការប្រកួតនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាតាមការគ្រោងទុកដោយមានមានកីឡា៣៨ប្រភេទ»។

លោក Chaiyapak ជាប្រធានគណៈកម្មាធិការរៀបចំការប្រកួតបានបន្ថែមថា ៖«នឹងមានកិច្ចប្រជុំនៅថ្ងៃចន្ទ សប្តាហ៍ក្រោយសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ហើយយើងនឹងមានចម្លើយសម្រាប់ OCA»។
កីឡាដែលថៃសម្រេចមិនដាក់បញ្ចូលគឺ វាយសី បែលស្បល បីយ៉ា កីឡាសម្តែងបែបលើកទឹកចិត្ត គុនដាវ ហុកគីក្នុងសាល កីឡា netball ដូចកីឡាបាល់បោះ កីឡាហែលទឹកក្នុងសាល អត្តពលិកកម្មក្នុងសាល ទូករ៉ីអ៉ីងក្នុងសាល បាញ់កាំភ្លើង បាល់បោះ លើកទម្ងន់ និងចំបាប់ ប៉ុន្តែបន្ទាប់ពី OCA បានបើកកិច្ចប្រជុំម្សិលមិញទំនងជាត្រូវបានដាក់បញ្ចូលវិញ។ ទោះបីជាយ៉ាងណា មិនទាន់ច្បាស់១០០%ឡើយដោយត្រូវប្រជុំសម្រេចបន្តបន្ទាប់ទៀទ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


