Connect with us

កីឡា

សហព័ន្ធអត្តពលកម្មត្រៀមបញ្ជូនគ្រូបង្វឹកស្រ្តីដំបូងទៅសិក្សាកម្រិត២នៅអាល្លឺម៉ង់

បានផុស

នៅ

ភ្នំពេញ៖ សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រចិត្ត បានបង្ហើបឱ្យដឹងថា សហព័ន្ធត្រៀមបញ្ជូនគ្រូបង្វឹកកម្រិត២ជាស្ត្រីដំបូងទៅសិក្សាវគ្គគ្រូ បង្វឹក (Scholarships for trainer course) នៅប្រទេសអាឡឺម៉ង់ រយៈពេល១ឆ្នាំ សម្រាប់ឆ្នាំ២០២១-២០២២ ក្រោយ ពីបានបញ្ជូនទៅសិក្សា៣នាក់ ម្តងរួចមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធបានប្រាប់ឱ្យដឹងថា កន្លងមកសហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រចិត្តធ្លាប់បញ្ជូនគ្រូបង្វឹកកម្រិត២ចំនួន៣នាក់ម្តងរួចហើយ ហើយដែលក្រោយពីការសិក្សា លោកបានយកចំណេះវិជ្ជាមកជួយបង្ហាត់បង្រៀនដល់កីឡាករ-កីឡាការិនីអត្តពលកម្មកម្ពុជាយើង ដូចជាលោក បូ ពុធរាត្រី ជាអគ្គលេខាធិការរង និងលោក រ័ត្ន សុជាតិ ជាគ្រូបង្វឹក។
ចំណែកលើកនេះ សហព័ន្ធមានគម្រោងបញ្ជូនគ្រូបង្វឹកជាស្រ្តីដំបូងរបស់សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រចិត្ត គឺកញ្ញា សុខ ស្រីលក្ខណ៍ ទៅរៀនវគ្គបណ្តុះបណ្តាលកម្រិត ២នេះ។

លោកអគ្គលេខាធិការបន្ថែមទៀតថា ការិយាល័យកិច្ចការបរទេសនៃស្ថានទូតអាល្លឺម៉ង់នៅរាជធានីភ្នំពេញ បានប្រកាសផ្តល់អាហារូបករណ៍សម្រាប់វគ្គគ្រូបង្វឹក (Scholarships for trainer course) នៅសមាគមកីឡាអត្តពលកម្មអាល្លឺម៉ង់ សហការជាមួយសាកលវិទ្យាល័យដៃគូនៅប្រទេសអាល្លឺម៉ង់ រយៈពេល១២ខែ សម្រាប់ឆ្នាំ ២០២១-២០២២ ក្នុងកម្រិតសញ្ញាបត្រ Athletics Coaching Diploma។

សម្រាប់បេក្ខជនជាគ្រូបង្វឹកដែលគិតថា ខ្លួនមានសមត្ថភាព និងចេះភាសាជំនាញត្រូវតែទៅការិយាល័យកិច្ចការបរទេសនៃស្ថានទូតអាល្លឺម៉ង់នៅរាជធានីភ្នំពេញ ដើម្បីសុំពាក្យដោយខ្លួនឯង ហើយរួចមកសហព័ន្ធនឹងចេញលិខិតទទួលស្គាល់ជាផ្លូវការ៕
អត្ថបទ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម