កីឡា
ពុទ្ធ សំបូរ ឬ ចាន់សុធី ជាម្ចាស់រង្វាន់រថយន្តថ្ងៃអាទិត្យនេះ?
ការប្រកួតដណ្តើមរង្វាន់រថយន្តថ្មីសន្លាង១គ្រឿងឈានដល់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសង្វៀនបាយ័នរវាងកីឡាករ ពុធ សំបូរ និង ហុងសុវណ្ណ ចាន់សុធី។
កីឡាករទាំងពីរបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមរង្វាន់រថយន្តដែលមានបេក្ខភាព៨រូប។ អ្នកគាំទ្រមិនសូវចាប់អារម្មណ៍លើបេក្ខភាពចុងក្រោយពីររូបនេះទេ។ ភាគច្រើនបានដាក់ក្តីរំពឹងលើ សុខ ធី, ឡុង ជិន, សាន់ គុនខ្មែរ និង ធន់ វណ្ណា ប៉ុន្តែកីឡាករល្បីៗទាំងនេះបានធ្លាក់អស់។

រម្លឹកទៅការប្រកួតជម្រុះកាលពីរាត្រីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីរួមខេត្តបាត់ដំបុង ការប្រកួតជុំទី១ កីឡាករល្អក្បាច់ សុខ ធី បានផ្តួលសិស្សប្អូន មាស ណាឃីម ឲ្យសន្លប់ក្នុងទី២។ សាន់ គុនខ្មែរ បានធ្លាក់ត្រឹមជុំទី១ បន្ទាប់ពីត្រូវបាន ពុធ សំបូរ ទាត់ត្រូវពោះឲ្យសន្លប់ក្នុងទឹកទី១។
ជាមួយគ្នានេះ ឡុង ជិន ទទួលបានជ័យជម្នះដោយពិន្ទុលើ ធន់ វណ្ណា បន្ទាប់ពីអ្នកលេងជង្គង់ទាំងពីរបានប្រើពេល៣ទឹកពេញយ៉ាងស្វិតស្វាញ ខណៈ ហុងសុវណ្ណ ចាន់សុធី បានផ្តួលកីឡាករវ័យក្មេង ផន លីហួរ ឲ្យសន្លប់ក្នុងទឹកទី១។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺរឹតតែធ្វើឲ្យមានការភ្ញាក់ផ្អើល នៅពេល ហុងសុវណ្ណ ចាន់សុធី ប្រើកណ្តាប់ដ៏ល្អឥតខ្ចោះដើម្បីផ្តួល ឡុង ជិន ក្នុងទឹកទី១ ខណៈ សុខ ធី បានចាញ់ពិន្ទុ ពុធ សំបូរ ទាំងមិនអស់ចិត្ត តាមរយៈការតស៊ូគ្នា៣ទឹក ប៉ុន្តែអ្នកគាំទ្រភាគច្រើនមើលឃើញថា ពុធ សំបូរ ស័ក្តិសមទទួលបានជ័យជម្នះ។

ដូច្នេះវគ្គផ្តាច់ព្រ័ត្រជាការជួបគ្នារវាង ពុធ សំបូរ និង ហុងសុវណ្ណ ចាន់សុធី នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅកោះពេជ្រ រាជធានីភ្នំពេញដែលផ្សាយផ្ទាល់តាមរយៈទូរទស្សន៍បាយ័ន។
មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រឈានចូលមក អ្នកជំនាញគុនខ្មែរ កីឡាករមិត្តរួមអាជីព និងអ្នកគាំទ្រមានការវិភាគវែកញែកច្រើនណាស់ពីកីឡាករទាំងពីរ។
កីឡាករទាំងពីរនេះមានបទពិសោធច្រើនដូចគ្នា ប៉ុន្តែគ្រាន់តែកេរ្តិ៍ឈ្មោះរបស់ពួកគេមិនសូវល្បី។ តាមរយៈការឈានដល់វគ្គផ្តាច់ព្រ័ត្រ អ្នកទាំងពីរនឹងកាន់តែមានកេរ្តិ៍ឈ្មោះបោះសំឡេង ជាពិសេសអ្នកទទួលបានរង្វាន់រថយន្តតែម្តង។
ពុធ សំបូរ ជាកីឡាករមានកាយសម្បទាល្អ និងការទាត់ល្អ ជាអាវុធគ្រោះថ្នាក់បំផុតសម្រាប់ ហុងសុវណ្ណ ចាន់សុធី ដែលមានកណ្តាប់ដៃល្អ ជាអាវុធគ្រោះថ្នាក់សម្រាប់ ពុធ សំបូរ។ ចំណុចខ្សោយរបស់កីឡាករទាំងពីរគឺមិនសូវស៊ូធន់ កម្លាំងស៊ុហ្វមិនសូវល្អដូចគ្នា។ ពួកគេងាយនឹងចាញ់ដោយសន្លប់ ប្រសិនបើត្រូវអាវុធធ្ងន់ៗ ដូច្នេះហើយបានជាកេរ្តិ៍ឈ្មោះរបស់ពូកគេមិនល្បី។
នេះជារង្វាន់រថយន្ត Pick Up ទី៣ បន្ទាប់ពី ធឿន ធារ៉ា ដែលទទួលបានក្នុងព្រឹត្តិការណ៍ 8 Men’s Tournament និង អេ អាំម៉ារីនភូថង ទទួលបានពេលរូបគេចេញទៅប្រកួតនៅប្រទេសអូស្ត្រាលី។ ចាំមើលរវាង ពុធ សំបូរ ឬ ហុងសុវណ្ណ ចាន់សុធី នរណាជាម្ចាស់រថយន្ត Pick Up ទី៣?
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


