កីឡា
សហព័ន្ធគុនខ្មែរនៅរុស្ស៊ីត្រៀមខ្លួនយ៉ាងល្អ ចូលរួមប្រកួតគុនខ្មែរពិភពលោកខែក្រោយ
សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំប្រទេសរុស្ស៊ី នឹងបញ្ជូនអត្តពលិកចូលរួមប្រកួតគុនខ្មែរពិភពលោក លើកទី៥ នាដើមខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

លោក Oleg Kudrinsky ស្ថាបនិកសហព័ន្ធកីឡាគុនខ្មែរប្រចាំប្រទេសរុស្ស៊ីបានឲ្យដឹងថា លោកគ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនីរុស្ស៊ីចំនួន៧រូបចូលរួមប្រកួតគុនខ្មែរពិភពលោក “Kun Khmer World Championship” លើកទី៥ ឆ្នាំ២០២៤។
លោកបានប្រាប់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ លោកបានរៀបចំកម្មវិធីប្រកួតជាច្រើនទាំងនៅកម្រិតតំបន់ និងនៅទូទាំងប្រទេសរុស្ស៊ីជាមួយក្លិបដែលជាសមាជិកសហព័ន្ធកីឡាគុនខ្មែរប្រចាំប្រទេសរុស្ស៊ី។ បន្ទាប់មកលោកបានរៀបចំការប្រកួតជម្រុះ និងជ្រើសរើសកីឡាករ កីឡាការិនីសម្រាប់ត្រៀមមកប្រទេសកម្ពុជានាចុងឆ្នាំ២០២៤។

បច្ចុប្បន្នមានកីឡាកររុស្ស៊ីកំពុងហ្វឹកហាត់ និងប្រកួតនៅប្រទេសកម្ពុជា ប៉ុន្តែ លោក Oleg Kudrinsky បានបញ្ជាក់ថា លោកមិនប្រើប្រាស់កីឡាកររុស្ស៊ីដែលហ្វឹកហាត់នៅប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតគុនខ្មែរពិភពលោកទេ ពីព្រោះពួកគេសុទ្ធជាកីឡាករអាជីព។
ទោះបីជាយ៉ាងណា លោកមិនបានបញ្ជាក់ថាតើក្នុងចំណោមកីឡាករ កីឡាការិនី៧រូបដែលលោកត្រៀមបញ្ជូនមកប្រកួតនៅប្រទេសកម្ពុជាមានអត្តពលិកអាជីពឬទេ។

តាមការឲ្យដឹងពី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា ព្រឹត្តិការណ៍ប្រកួតជើងឯកគុនខ្មែរពិភពលោក លើកទី៥ នឹងធ្វើរយៈ៣ថ្ងៃចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅសួនមុខព្រះរាជដំណាក់។ សមាជិកជិត៣០ប្រទេសមកពីទូទាំងពិភពលោកនឹងចូលរួមប្រកួត។
កាលពីឆ្នាំ២០២៣ រៀបចំពីថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា នៅខេត្តសៀមរាបដោយមានវិញ្ញាសាចំនួន២៤ ក្នុងនោះមានអាជីព និងស្ម័គ្រចិត្ត។ រុស្ស៊ី ក៏បានឈ្នះមេដាយមាស១ (ខ្សែក្រវាត់)ឥណ្ឌាឈ្នះ៣ អ៉ីរ៉ង់ឈ្នះ២ កាមេរ៉ូន ជប៉ុន ហ្វីលីពីន និង Mauritius ឈ្នះមេដាយមាស១ដូចគ្នា។ ចំពោះម្ចាស់ផ្ទះកម្ពុជាបានឈ្នះមេដាយមាសចំនួន១៤៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


