កីឡា
តេជោលីគ២០២៥ចាប់ផ្តើមថ្ងៃស្អែកដោយ មានរូបមន្តខុសប្លែកពីមុន
ការប្រកួតបាល់ទាត់ពានរង្វាន់តេជោលីគ រដូវកាលទី២ នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដោយមានក្រុម៨ចូលរួមប្រកួតដូចរដូវកាលមុនដែរ ប៉ុន្តែមានរូបមន្តនៃការប្រកួតខុសប្លែកបន្តិច។

ការប្រកួតវិលជុំសន្សំពិន្ទុមាន២ជុំ។ ជុំទី១ ការប្រកួតសន្សំពិន្ទុដោយក្រុមទាំង៨ប៉ះគ្នា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៦ ខែមករា ហើយក្រុម២ដែលមានពិន្ទុតិចជាងគេត្រូវកាត់ចេញ។ បន្ទាប់មក ក្រុម៦ដែលមានពិន្ទុខ្ពស់ជាងគេឡើងទៅជុំទី២។ ការប្រកួតជុំទី២គឺក្រុមទាំង៦ប៉ះគ្នាដើម្បីសន្សំពិន្ទុជាថ្មី ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ហើយមិនរាប់បញ្ចូលពិន្ទុកាលពីជុំទី១ទេ។ ក្រោយចប់វគ្គសន្សំពិន្ទុជុំទី២ ក្រុម២ដែលមានពិន្ទុតិចជាងគេត្រូវបានកាត់ចេញ ហើយមានតែ៤ក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយក្រុមលេខ១ ប៉ះ ក្រុមលេខ៤ ខណៈក្រុមលេខ២ ប៉ះ ក្រុមលេខ២ ដើម្បីយកក្រុមឈ្នះឡើងវគ្គផ្តាច់ព្រ័ត្រ រកម្ចាស់ជើងឯក។
តេជោលីគ រដូវកាល ២០២៥ មាន៨ក្រុមចូលរួមប្រកួតដូចកាលពីឆ្នាំ២០២៤ដែរ ប៉ុន្តែក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល មិនបានចូលរួមទេ ជំនួសវិញដោយក្រុមស្នងការដ្ឋាននគរខេត្តស្វាយរៀង និងក្រុមស្នងការដ្ឋាននគរបាលខេត្តតាកែវ។

រហូតមកដល់ពេលនេះ ក្លិបជាច្រើនបានកំពុងត្រៀមខ្លួនយ៉ាងល្អ។ ក្លិបបាល់ទះវិសាខាបាននាំចូលអ្នកប៉ះសេថ្មីមកពីប្រទេសបារាំង និងចុងក្រោយបំផុត ពួកគេនាំយកកីឡាករវាយផ្តាច់ Yasser Ramírez Boloy ជាអតីតយុវជនជម្រើសជាតិគុយបាមានកម្ពស់១.៩៦ម៉ែត្រ។

ក្រុមការពារតំណែងជើងឯកឆ្នាំចាស់ បញ្ជាការដ្ឋានអង្គរក្សបាននាំចូលកីឡាករឥណ្ឌូណេស៊ី៤នាក់ក្នុងនោះមានកីឡាករ Luvi ម្នាក់ដែរដែលធ្លាប់បានលេងកាលពីរដូវកាលមុន។ ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកីឡាករបរទេសល្អៗ។
អ្វីដែលពិសេសគឺក្រុមចំណូលថ្មី ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងជាក្រុមគួរឲ្យចាប់អារម្មណ៍មួយដោយពួកគេមានអ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ និងអ្នកផ្តាច់សញ្ជាតិគុយបា Herera ដែលជាអតីតកីឡាកររបស់វិសាខា ព្រមទាំងកីឡាករមានបទពិសោធជាច្រើនទៀត។ ពួកគេទើបតែបានឈ្នះជើងឯកពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤។
ក្រុមចំណូលមួយទៀតគឺ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏កំពុងបានត្រៀមខ្លួនដោយមានសមាជិកថ្មីដែរ ខណៈក្រុមក្រសួងមហាផ្ទៃមានកីឡាករខ្មែរសុទ្ធតែល្អៗ។

កម្មវិធីប្រកួត


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


