កីឡា
រកឃើញវគ្គ៨ក្រុម UCL ហើយ ស្អែកចាប់ឆ្នោត តើចង់ឲ្យក្រុមណាប៉ះគ្នា?
ពេលនេះពានរង្វាន់លំដាប់លេខ១នៅអឺរ៉ុប UEFA Champions League រកឃើញ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីយប់មិញ Chelsea និង Bayern Munich បានយកឈ្នះដៃគូរៀងៗខ្លួន។
ក្រុមតោខៀ Chelsea យប់មិញនេះបានយកឈ្នះក្រុមខ្លាំងមកពីអេស្ប៉ាញ Atletico Madrid ដោយលទ្ធផល ២-0 នៅក្នុងផ្ទះខ្លួងឯង ដែលសរុបទាំងពីរជើងឈ្នះតដៃមិនរួច ៣-០ បន្ទាប់ពីជើងទី១នៅទឹកដីអេស្ប៉ាញឈ្នះ ១-០។
រាត្រីជាមួយគ្នានេះ Bayern Munich បានយកឈ្នះក្រុម Lazio ដោយលទ្ធផល ២-១ ក្នុងផ្ទះរបស់ខ្លួនដែរដែលសរុបទាំងពីរជើងឈ្នះ ៦-២ បន្ទាប់ពីជើងទី១ឈ្នះនៅទឹកដីអ៊ីតាលីដោយលទ្ធផល ៤-១។
នៅវគ្គ៨ក្រុមចុងក្រោងយមាន៖
-ក្រុម Chelsea (អង់គ្លេស)
-ក្រុម Liverpool (អង់គ្លេស)
-ក្រុម Manchester City (អង់គ្លេស)
-ក្រុម Paris Saint-Germain (បារាំង)
-ក្រុម Bayern Munich (អាល្លឺម៉ង់)
-ក្រុម Borussia Dortmund (អាល្លឺម៉ង់)
-ក្រុម FC Porto (ព័រទុយហ្គាល់)
-ក្រុម Real Madrid (អេស្ប៉ាញ)
ការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយនេះនឹងធ្វើឡើងនៅថ្ងៃស្អែក ទី១៩ ខែមីនា ហើយការប្រកួតវគ្គនេះនឹងធ្វើនៅថ្ងៃទី៦ និងទី៧ ខែមេសា សម្រាប់ជើងទី១ និងថ្ងៃទី១៣ និងទី១៤ ខែមេសា សម្រាប់ការប្រកួតជើងទី២។
នៅថ្ងៃទី១៩ ខែមីនា ស្អែកនេះ ក៏នឹងធ្វើការចាប់ឆ្នោតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ បើទោះជាមិនទាន់រកឃើញ៤ក្រុមចុងក្រោយក៏ដោយ។ ការប្រកួតជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ ថ្ងៃទី២៧ និង២៨ខែមេសា ហើយជើងទី២នៅថ្ងៃទី៤ និង៥ ខែឧសភា ឆ្នាំ២០២១៕
អត្ថបទ៖ វីរបុត្រ
ប្រភពរូប៖ Dailymail
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


