កីឡា
ជើងខ្លាំង Rodtang និង Tawanchai ក៏មកប្រកួតបាល់ទាត់មិត្តភាពនៅកម្ពុជា
នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ មានការរៀបចំសន្និសីទសារព័ត៌មាននៅទីក្រុងបាងកក ប្រទេសថៃ ស្តីពី “ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងថៃនៅឆ្នាំ២០២៥” នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

ការប្រកួតមាន២គូដែលជាការជួបគ្នារវាង ក្រុមបាល់ទាត់កីឡាករគុនខ្មែរ ជាមួយ ក្រុមបាល់ទាត់កីឡាមួយថៃ និងក្រុមក្រុមបាល់ទាត់តារាសិល្បៈកម្ពុជា ជាមួយ ក្រុមបាល់ទាត់តារាសិល្បៈថៃ។
តាមការឲ្យដឹងពីលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរថា ក្រុមតារាល្បីៗរួមមាន តារាសម្តែង តារាចម្រៀង តារាម៉ូដែល YouTuber, Vlogger, តារាTikTok របស់ប្រទេសកម្ពុជានិងថៃ ព្រមទាំងកីឡាករប្រដាល់គុនខ្មែរ កីឡាករប្រដាល់មួយថៃ សុទ្ធតែមានចូលរួមប្រកួតបាល់ទាត់មិត្តភាពដើម្បីបង្ហាញពីវប្បធម៌ កីឡានាំមកនូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងការទូតល្អរវាងប្រទេសទាំង២ និងវប្បធម៌នៃការរស់នៅប្រកបដោយសុខសន្តិភាព ក្រោមម្លប់ព្រះធម៌នៃព្រះពុទ្ធិសាសនា ក្នុងនាមជាប្រជាជាតិនៃសហគមន៍អាស៊ានតែមួយ។

នៅពេលសួរបញ្ជាក់ថា តើមានកីឡាករប្រដាល់ថៃណាខ្លះដែលនឹងមកប្រកួតបាល់ទាត់មិត្តភាពនៅកម្ពុជា? លោក ខូវ ឆាយ បានប្រាប់ថា កីឡាករប្រដាល់ថៃល្បីៗភាគច្រើនមកប្រកួត ប៉ុន្តែលើកលែងតែ Buakhaw ម្នាក់ដែលមិនបា។ ចំណែកកីឡាករលំដាប់ជួរមុខកំពុងល្បីទូទាំងអាស៊ី គឺ Rodtang និង Tawanchai ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោកក៏មានដែរ។
កីឡាករថៃល្បីៗដែលមនគឺ Saenchai, Somhit, Sinsamut, Rodtang, Kata, Superban, Saemg Athid, Nong-O និង Tawanchai ជាដើម៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


