កីឡា
កីឡាការិនីកម្ពុជា Melanie រីករាយក្នុងការចូលរួមក្លិបអារ៉ាប់រួម Banaat FC
កីឡាការិនីជម្រើសជាតិកម្ពុជា Melanie Joy Hoekstra បានបង្ហាញអារម្មណ៍រីករាយក្នុងការចូលរួមជាមួយក្លិបបាល់ទាត់នារី Banaat FC នៅប្រទេសអារ៉ាប់រួម។

បន្ទាប់ពីចូលរួមជាមួយក្លិប Banaat FC កីឡាការិនី Melanie Joy Hoekstra ជាលើកទី១បានបង្ហាញពីអារម្មណ៍ជាមួយក្លិបនេះ។ កីឡាការិនីបានសរសេរថា ៖«បង្ហាញស្នាមញញឹមជាថ្មីក្នុងការវិលមកកាន់ទីលាន។ រីករាយដែលបានចូលរួមជាមួយក្រុម Banaat FC នៅប្រទេសអារ៉ាប់រួម។ សូមតានដានក្លិប Banaat FC តាម instagram ដើម្បីទទួលបានព័ត៌មានថ្មី និងកម្មវិធីប្រកួតនានា»។

បន្ទាប់ពីចប់កីឡាស៊ីហ្គេម កាលពីឆ្នាំ២០២៣ កីឡាការិនីកម្ពុជា Melanie Joy Hoekstra បានចូលរួមជាមួយក្លិបតៃវ៉ាន់ Kaohsiung Attackers ដោយបានជួយក្លិបនេះឈ្នះជើងឯកលីគ ហើយកាលពីចុងឆ្នាំ២០២៤ ក៏បានចាកចេញដើម្បីទៅចូលរួមជាមួយក្លិបនៅប្រទេសអារ៉ាប់រួម។
Melania Joy Hoekstra ត្រូវបានអ្នកគាំទ្រកម្ពុជាស្គាល់យ៉ាងច្បាស់នៅពេលចូលរួមជាមួយក្រុមបាល់ទាត់នារីកម្ពុជាលើកទី១ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ខ្សែការពាររូបនេះជាកម្លាំងដ៏សំខាន់ម្នាក់បានជួយក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កាលណោះ ក្រុមនារីកម្ពុជា ឈ្នះឡាវ ២-០, ឈ្នះសិង្ហបុរី ១-០ និងចាញ់ថៃ ០-៣។ យ៉ាងណា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារីកម្ពុជាបានចាញ់វៀតណាម ០-៤៕



អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន