កីឡា
វិរះ ហោះហើរ សមត្ថភាពល្អខ្លាំងផ្ដួលសិស្សលោក សួង បញ្ញា សន្លប់ទឹក២ហើយផ្ដាំដូច្នេះ…
កីឡាករថ្នាល វិរះ ហោះហើរ មានសមត្ថភាពខ្លាំងមិនធម្មតាដោយបានផ្ដួលកូនសិស្សលោក សួង បញ្ញា ឲ្យសន្លប់បោះបង់ការប្រកួតនៅទឹកទី២ ក្នុងកម្មវិធីប្រដាល់ Jet Fighter និងបានផ្ដាំឲ្យខំប្រឹងបង្ហាត់សិស្សបន្ថែមទៀតកុំឲ្យឡើងមកបានតែ២ទឹកដូច្នេះទៀត។

កីឡាករ វិរះ ហោះហើរ
យុវជន វិរះ ហោះហើរ បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតថា រូបគេមិនខ្លាចរអាដៃគូនោះឡើយ ពោលឡើងទៅវាយយកៗតែម្ដង។ ដោយដឹងថា កីឡាករ វៃរាប រុថរឿង ខ្សោយពោះ ដូច្នេះខ្លួនសម្រុកវាយចំណុចនេះរហូតសន្លប់បោះបង់ការប្រកួតនៅទឹកទី២ នោះតែម្ដង។

កីឡាករ វិរះ ហោះហើរ
ជើងខ្លាំងរូបនេះបានផ្ដាំផ្ញើក្នុងន័យកីឡាទៅកាន់លោក សួង បញ្ញា ថា ឲ្យខំប្រឹងបង្ហាត់សិស្សឲ្យខ្លាំងបន្ថែមទៀតដើម្បីកុំឲ្យឡើងមកប្រកួតបានតែ ២ទឹកដូចនេះ។ វិរះ ហោះហើរ បានបង្ហើបប្រាប់និមិត្តរូប (Idol) ក្នុងចិត្តខ្លួនគឺកីឡាករ ធឿន ធារ៉ា និងចង់មានសមត្ថភាពខ្លាំង ល្បីឈ្មោះ បែបនេះនៅថ្ងៃអនាគត។

កីឡាករ វៃរាប រុថរឿង
បញ្ជាក់ដែរថា វិរះ ហោះហើរ ដែកជាកូនសិស្សលោក ម៉ាង ម៉ន ទើបបានហ្វឹកហាត់ប្រដាល់អស់រយៈពេល ៦ខែប៉ុណ្ណោះ។ រូបគេប្រកួតបាន ១៨ដង ឈ្នះ១២ និងស្មើ៦។ ប្រកួតលើកចុងក្រោយនេះផ្ដួលកីឡាករ វៃរាប រុថរឿង នៅក្នុងកម្មវិធីថ្នាលគុនខ្មែរ Jet Fighter របស់លោកឧកញ៉ា ស្រី ចាន់ថន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥៕

កីឡាករ វិរះ ហោះហើរ
អត្ថបទ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


