កីឡា
ក្រុម Arkadag មានខ្សែប្រយុទ្ធ ២ រូបគ្រោះថ្នាក់ខ្លាំងសម្រាប់ ព្រះខ័នរាជស្វាយរៀង
ក្រុម FK Arkadag មានខ្សែប្រយុទ្ធឆ្នើម ២ រូប អាចបង្កហានិភ័យដល់ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។

ក្រុម FK Arkadag គឺជាក្រុមដ៏ខ្លាំងក្លាមួយរបស់ប្រទេស តួកមេនីស្ថាន ខណៈពួកគេកំពុងឡើងជើងខ្លាំងមែនទែនទាំងនៅក្នុងលីគ Ýokary Liga និងពានអន្តរជាតិកម្រិតអាស៊ី។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុត សម្រាប់ការប្រកួតក្នុងលីគចំនួន ៥ ប្រកួតកន្លងមក គឺពួកគេបានឈ្នះគ្រប់ការប្រកួតទាំងអស់ ហើយស៊ុតបញ្ចូលទីគូប្រកួតសរុប ២១ គ្រាប់ និងរបូតគ្រាប់បាល់វិញត្រឹមតែ ២ គ្រាប់ប៉ុណ្ណោះ។
កត្តាដែលធ្វើឱ្យពួកគេមានភាពល្អប្រសើរបែបនេះ គឺដោយសារពួកគេមានកីឡាករល្អៗច្រើនតាំងពីលើ រហូតដល់ក្រោម ជាពិសេសគឺកីឡាករទាំងមូលមានការសហការគ្នាជាក្រុមបានល្អ។ ប៉ុន្តែក្នុងចំណោមកីឡាករទាំងអស់ ពួកគេមានខ្សែប្រយុទ្ធ ២ រូប ដែលត្រូវបានគេចាត់ទុកជាកីឡាករល្អបំផុតប្រចាំក្រុម ហើយក៏អាចជាឧបសគ្គសម្រាប់ព្រះខ័នរាជស្វាយរៀងនៅក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី ១០ ខែ ឧសភា។
ខ្សែប្រយុទ្ធទាំង ២ រូបនោះ រួមមានកីឡាករម្ចាស់អាវលេខ ១១ Didar Durdyýew និងម្ចាស់អាវលេខ ១៧ Altymyrat Annadurdyýew។
Didar Durdyýew ជាកីឡាករសញ្ជាតិ តួកមេនីស្ថាន វ័យ ៣១ ឆ្នាំ។ រូបគេជាកីឡាករជំនាញជើងស្តាំ ហើយអាចលេងបានទាំងជាខ្សែប្រយុទ្ធស្លាបឆ្វេង ស្តាំ និងកណ្តាល។ ខ្សែប្រយុទ្ធកម្ពស់ ១.៨១ ម៉ែត្ររូបនេះ ជាអ្នករកគ្រាប់បាល់ច្រើនបំផុត ក្នុងឆ្នាំ ២០២៥ ប្រចាំលីគតួកមេនីស្ថាន ដោយរកបាន ៥ គ្រាប់ ខណៈនៅពានរង្វាន់ AFC Challenge League វិញ រូបគេរកបាន ១ គ្រាប់ផងដែរ ក្នុងចំណោមការលេង ៦ ប្រកួត។

ចំណែក Altymyrat Annadurdyýew គឺជាខ្សែប្រយុទ្ធដ៏គួរឱ្យព្រួយបារម្ភបំផុត ដោយសាររូបគេជាកីឡាករកំពុងឡើងជើងខ្លាំងរបស់ FK Arkadag។ អ្នកនាំលេងសញ្ជាតិ តួកមេនីស្ថាន វ័យ ៣២ ឆ្នាំរូបនេះ មិនត្រឹមជាខ្សែប្រយុទ្ធមុតស្រួចប៉ុណ្ណោះទេ ប៉ុន្តែគេក៏ជាអ្នកនាំលេងដ៏សំខាន់របស់ក្រុមផងដែរ។ រូបគេមានភាពប៉ិនប្រសព្វទាំងការស៊ុតបញ្ចូលទី និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម។ នៅក្នុងលីគបច្ចុប្បន្នរូបគេរកបាន ៤ គ្រាប់ ក្នុងចំណោមការលេង ៥ ប្រកួត។ រីឯនៅ AFC Challenge League វិញ រូបគេមាន ៤ គ្រាប់កំពុងប្រជែងតំណែង ពានស្បែកជើងមាស ជាមួយ Cristian Roque និង មិន រតនៈ ដែលមាន ៤ គ្រាប់ស្មើគ្នា។

ទោះបីជាយ៉ាងណា FK Arkadag គឺនៅមានកីឡាករសំខាន់ៗមួយចំនួនទៀត ប៉ុន្តែសារព័ត៌មាន «កម្ពុជាថ្មី» សូមលើកយកតែកីឡាករ ២ នាក់ខាងលើប៉ុណ្ណោះ ដោយសារពួកគេជាកម្លាំងស្នូលដ៏សំខាន់បំផុតរបស់ក្រុម និងអាចបង្ករហានិភ័យដល់ក្រុមព្រះខ័នរាជស្វាយរៀង នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge league នាថ្ងៃទី ១០ ខែ ឧសភា ខាងមុខបានគ្រប់ពេល៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


