កីឡា
កំណត់ត្រាថ្មីលើទឹកដីកម្ពុជា ក្នុងប្រវត្តិសាស្ត្រពាន AFC Challenge League
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានបង្កើតកំណត់ត្រាថ្មីនៃអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រពានរង្វាន់មួយនេះដែលមានអាយុកាល២០ឆ្នាំ។

អ្នកគាំទ្រចំនួន ៥១,៦១០នាក់ បានចូលទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិ មរតកតេជោ សម្រាប់ការប្រកួត រវាង ក្លិបព្រះខ័នរាជស្វាយរៀង និង AK Arkadag ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដែលបានក្លាយជាការប្រកួតមានអ្នកទស្សនាច្រើនជាងគេបំផុត។ នេះជាកំណត់ត្រាថ្មីនៃអ្នកគាំទ្រក្នុងប្រវត្តិសាស្ត្រពានរង្វាន់ AFC Challenge League។

ខាងក្រោមជាស្ថិតិអ្នកគាំទ្រទស្សនាផ្ទាល់ វគ្គផ្តាច់ព្រ័ត្រ តាមឆ្នាំនីមួយៗ
- ឆ្នាំ ២០០៥ វគ្គផ្តាច់ព្រ័ត្រនៅប្រទេស នេប៉ាល់ មានអ្នកមើលផ្ទាល់ ៨,០០០នាក់
- ឆ្នាំ ២០០៦ វគ្គផ្តាច់ព្រ័ត្រនៅប្រទេស ម៉ាឡេស៊ី មានអ្នកមើលផ្ទាល់ ៥០០នាក់
- ឆ្នាំ ២០០៧ វគ្គផ្តាច់ព្រ័ត្រនៅប្រទេស ប៉ាគីស្ថាន មានអ្នកមើលផ្ទាល់ ២,០០០នាក់
- ឆ្នាំ ២០០៨ វគ្គផ្តាច់ព្រ័ត្រនៅប្រទេស គីជីស្ថាន មានអ្នកមើលផ្ទាល់ ១០,០០០នាក់
- ឆ្នាំ ២០០៩ វគ្គផ្តាច់ព្រ័ត្រនៅប្រទេស តាជីគីស្ថាន មានអ្នកមើលផ្ទាល់ ១០,០០០នាក់
- ឆ្នាំ ២០១០ វគ្គផ្តាច់ព្រ័ត្រនៅប្រទេស មីយ៉ាន់ម៉ា មានអ្នកមើលផ្ទាល់ ២៣,៧២០នាក់
- ឆ្នាំ ២០១១ វគ្គផ្តាច់ព្រ័ត្រនៅ ឆាយនីសតៃប៉ិ មានអ្នកមើលផ្ទាល់ ៣,២៣៨នាក់
- ឆ្នាំ ២០១២ វគ្គផ្តាច់ព្រ័ត្រនៅប្រទេស តាជីគីស្ថាន មានអ្នកមើលផ្ទាល់ ១៩,៣២៣នាក់
- ឆ្នាំ ២០១៣ វគ្គផ្តាច់ព្រ័ត្រនៅប្រទេស ម៉ាឡេស៊ី មានអ្នកមើលផ្ទាល់ ៥៧៨នាក់
- ឆ្នាំ ២០១៤ វគ្គផ្តាច់ព្រ័ត្រនៅប្រទេស ស្រីលង្កា មានអ្នកមើលផ្ទាល់ ២០០នាក់
- ឆ្នាំ ២០២៥ វគ្គផ្តាច់ព្រ័ត្រ នៅប្រទេសកម្ពុជា មានអ្នកមើលផ្ទាល់ ៥១,៦១០នាក់



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


