កីឡា
ពេជ្រ សម្បត្តិ សារភាពថាចូលប៉ុន្មានដៃរបស់ Mario Alvarez ឡើងទាញ ប៉ុន្តែទប់ស្មារតីវិញបាន
អ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ សារភាពថាខ្លួនត្រូវប៉ុន្មានដៃរបស់កីឡាករ អេស្ប៉ាញ Mario Alvarez សឺ ប្រទាញៗផងដែរ ប៉ុន្តែរូបគេអាចទប់ស្មារតីបានវិញបន្តការប្រកួតជាធម្មតា។

ពេជ្រ សម្បត្តិ និង ម៉ារីអូ
ពេជ្រ សម្បត្តិ បានឲ្យដឹងថា ដូចទៅហ្នឹងការគិតទុកពីមុនថាជំនួបនេះគឺតានតឹង ព្រោះដៃគូជាកីឡាករល្អមួយរូប និងមានស្នៀតប្រយុទ្ធល្អគ្រប់ផ្នែក ម៉ាត់ កែង ជង្គង់ ជាដើម។ ស្នៀតខាវកណ្ដាប់ដៃឆ្វេងរបស់ ម៉ារីអូ (Maro) គឺធ្ងន់មែនសម្រាប់ សម្បត្តិ។

កីឡាករ ពេជ្រ សម្បត្តិ
កូនសិស្សគ្រូឆ្នើមរូបនេះបន្ថែមទៀតថា នៅចុងទឹកទី១ ចំណុចជ្រុងខាងកើតនៃសង្វៀន ពេលនោះរូបគេមានអារម្មណ៍សឺ និងប្រទាញខ្លះៗដែរដោយសារចូលកណ្ដាប់ដៃរបស់កីឡាករអេស្ប៉ាញខាងលើ ប៉ុន្តែខ្លួនអាចទប់បាន និងប្រមូលស្មារតីបន្តការប្រកួតជាធម្មតាវិញ។ សម្បត្តិ មិននឹកស្មានថាខ្លួនអាចផ្ដួល ម៉ារីអូ បានបែបនេះទេ ដូចដឹងស្រាប់ហើយថាកីឡាកររូបនេះល្អដល់កម្រិតណានោះនាពេលកន្លងទៅ។

ពេជ្រ សម្បត្តិ និង ម៉ារីអូ
ជ័យជម្នះមួយនេះ ពេជ្រ សម្បត្តិ ផ្ញើជូនគ្រូ ពេជ្រ សុផាន់ ជាពិសេស ព្រោះជាអ្នកបណ្ដុះបណ្ដាលឲ្យខ្លួនមានថ្ងៃនេះ និងអគុណក្រុមគ្រួសារ អ្នកគាំទ្រទាំងអស់គ្នាដែលស្រឡាញ់ចូលចិត្តតាមដានរាល់ការប្រកួតរបស់ខ្លួនជារៀងរហូតមក។
បញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះរូបគេបានផ្ដួលជើងខ្លាំងមកពីប្រទេសអេស្ប៉ាញ Mario Alvarez ឲ្យសន្លប់ក្នុងទឹកទី២ ក្នុងជំនួបដណ្ដើមខ្សែក្រវាត់របស់សង្វៀនបាយ័ននៅឯក្រុងកោះពេជ្រ រាជធានីភ្នំពេញ។ សម្បត្តិ ទទួលបានខ្សែក្រវាត់ ១គ្រឿង អមដោយប្រាក់រង្វាន់ ១២លានរៀលនេះមិនទាន់បូកប្រាក់ឧបត្ថម្ភផ្សេងៗ៕

ពេជ្រ សម្បត្តិ និង ម៉ារីអូ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


