Connect with us

កីឡា

ផ្លាស់​ប្តូរធំ! Man United ត្រៀមបញ្ចេញកីឡាករជួរ​មុខ​៨ នាក់ សូម្បី Bruno ក៏មានឈ្មោះ

បានផុស

នៅ

ក្លិបបិសាចក្រហម Manchester United ត្រៀមបញ្ចេញកីឡាករជម្រើសដំបូងដល់ទៅ ៨ នាក់នៅរដូវក្តៅនេះ ខណៈប្រធានក្រុម Bruno Fernandes ក៏មានឈ្មោះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយដោយសារព័រមាន The Guardian និង Sky Sports បានឱ្យដឹងថា ថ្នាក់ដឹកនាំរបស់ Man United នឹងបើកទ្វារ​ឱ្យកីឡាករឆ្នើមៗដល់ទៅ ៨ នាក់ចាកចេញ ដូចជា Casemiro, Harry Maguire, Luke Shaw, Andre Onana, Rasmus Hojlund, Kobbie Mainoo, Alejandro Garnacho និង Bruno Fernandes។

យ៉ាងណា នេះ​ជារឿងភ្ញាក់ផ្អើលផងដែរ ដែលអ្នកគ្រប់គ្រងរបស់ក្លិបបានបញ្ចូលឈ្មោះកីឡាករជម្រើសដំបូងដល់ទៅ ៨ នាក់ចាកចេញ។ ការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពី Man United មិនជោគជ័យទាល់តែសោះនៅរដូវកាល ២០២៤-២០២៥។ ថ្មីៗនេះ ពួកគេទើបតែរបូតឱកាសយកពាន Europa League បន្ទាប់ពីចាញ់ក្រុម Tottenham Hotspur នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១ ទល់នឹង ០។

ក្រៅអំពីបញ្ហាខាងលើ Man United គឺនៅមានបញ្ហាហិរញ្ញវត្ថុមួយទៀត ដែលជាហេតុធ្វើឱ្យពួកគេត្រូវលក់ ឬបញ្ចេញកីឡាករនៅក្នុងក្លិប ដើម្បីសម្រួលវិបត្តិហិរញ្ញវត្ថុឱ្យមកល្អប្រសើរឡើងវិញ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ beIN SPORTS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម