កីឡា
លន បញ្ញា អំពាវនាវអ្នកនៅជិតៗរដ្ឋវ៉ាស៊ីនតោនសូមមកគាំទ្រក្រុមគុនខ្មែរប្រកួតនៅថ្ងៃទី៣១ ឧសភា
កីឡាករជើងខ្លាំងរបស់កម្ពុជា លន បញ្ញា អំពាវនាវដល់ប្រជាជនខ្មែរមិនថានៅឯប្រទេសកម្ពុជា ឬនៅសហរដ្ឋអាមេរិកនោះទេសពិសេសអ្នកនៅជិតរដ្ឋវ៉ាស៊ីនតោនសូមមកជួយគាំទ្រលើកទឹកចិត្តក្រុមគុនខ្មែរដែលនឹងប្រកួតនៅល្ងាចថ្ងៃទី៣១ ខែឧសភា ពេលវេលានៅសហរដ្ឋអាមេរិក និងត្រូវជាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ពេលវេលានៅកម្ពុជា។

កីឡាករ លន បញ្ញា (រូបភាពផេកគ្រុឌ)
លន បញ្ញា បានបង្ហោះវីដេអូរបស់ខ្លួនកាលពីពេលថ្មីៗនេះសូមអំពាវនាវដល់ប្រជាជនខ្មែរដែលរស់នៅជិតៗរដ្ឋវ៉ាស៊ីនតោន មកជួយគាំទ្រការប្រកួតដណ្ដើមខ្សែក្រវាត់របស់ក្រុមគុនខ្មែរទាំងអស់គ្នាដើម្បីជាការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ឲ្យរឹតតែធ្វើបានល្អ។

កម្មវិធីប្រកួត (រូបភាពលើផេកគ្រុឌ)
កូនសិស្សលោក ធន់ សុភា រូបនេះបន្ថែមទៀតថា ចំពោះសំបុត្រគឺដាក់លក់នៅកន្លែងប្រកួតផង និងតាមប្រព័ន្ធ Online ផងដែរ ដូច្នេះប្រសិនបើអ្នកគាំទ្រចង់មកទស្សនាផ្ទាល់អាចអញ្ជើញមកបាន។ ចំណែកអ្នកគាំទ្រនៅប្រទេសកម្ពុជាវិញសូមរង់ចាំទស្សនាតាមរយៈទូរទស្សន៍ និងហ្វេសបុកផេក BTV។
បញ្ជាក់ដែរថា មកពេលនេះក្រុមគុនខ្មែរទាំង ៥រូបបានបញ្ចប់ការថ្លឹងទម្ងន់រួចរាល់ហើយនៅតែរង់ចាំឡើងប្រកួតប៉ុណ្ណោះនៅលើទឹកដីសហដ្ឋអាមេរិក។ ការប្រកួតដណ្ដើមខ្សែក្រវាត់ ៥ខ្សែរបស់ក្រុមគុនខ្មែរលើកនេះនឹងធ្វើឡើងនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ពេលវេលានៅកម្ពុជា។ កុំភ្លេចទស្សនាគាំទ្រគុនខ្មែរទាំងអស់គ្នា៕
អត្ថបទដោយ៖ នួន ស៊ីណា

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី