Connect with us

កីឡា

មក​ស្គាល់​ដៃគូ​ រិទ្ធី​ គីងកុង​ មាន​ប្រភព​មក​ពី​ណា​ និង​សមត្ថភាព​ប៉ុណ្ណា​ដែរ​…

បានផុស

នៅ

ប្រិយមិត្ត​គុន​ខ្មែរ​ស្គាល់​ហើយ​កីឡាករ​ រិទ្ធី​ គីងកុង​ និង​សមត្ថភាព​របស់​គេ​ ប៉ុន្តែ​អាច​នឹង​មិន​ដឹង​ពី​ប្រវត្តិ​ សមត្ថភាព​ សាន់​ ធីម៉ាត់​ មក​ពី​ប្រភព​ណា​ មាន​សមត្ថភាពប៉ុណ្ណា ​ទើប​អាច​ប៉ះ​ជា​មួយ​ជើង​ខ្លាំង​ដែល​ជា​កូន​សិស្ស​លោក​ ផាត​ សូដា​ លើក​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាន់ ធីម៉ាត់​ និង​ រិទ្ធី គីងកុង

សាន់​ ធីម៉ាត់​ ដែល​ជា​ដៃគូ​ប្រកួត​ជា​មួយ​ រិទ្ធី​ គីងកុង​ នេះ​ជា​ក្មួយ​បង្កើត​របស់​លោក​ សាន សៅយ៉ាន់​ ដែល​កំពុង​ហ្វឹកហាត់​នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ​ក្នុង​ក្លឹប​ប្រដាល់​សៅយ៉ាន់នាគា។​ កីឡាករ​រូប​នេះ​ធ្លាប់​ឡើង​ប្រកួត​បាន​ជាង​ ១០​ដង​ ប៉ុន្តែ​ភាគ​ច្រើន​ប្រកួត​តាម​វត្ត​ក្នុង​ពិធី​បុណ្យទាន​ផ្សេងៗប៉ុណ្ណោះ។​

លោក​ សាន​ សៅយ៉ាន់​ ​គ្រួសារ​ និង​ក្មួយ

ក្មួយ​បង្កើត​របស់​លោក​ សាន់​ សៅយ៉ាន់​ រូប​នេះ​កំពុង​រៀន​នៅ​ថ្នាក់​ទី៤​ នៃ​សាលាបឋមសិក្សា​រហាត់​ទឹក​នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ។​ រូប​គេ​ចាប់​ហ្វឹកហាត់​ប្រដាល់​បាន​ជាង​ ១ឆ្នាំ​មកហើយ។​ ធីម៉ាត់​ ជា​កីឡាករ​ល្អ​ឆ្វេង​ ជង្គង់​ ម៉ាត់​ ទាត់​ អាច​ចេញ​អាវុធ​បាន​ទាំង​អស់។​

រូបភាពលើផេក​ KSF

លោក​ សាន​ សៅយ៉ាន់​ ថា​ក្មួយ​របស់​លោក​ចាប់​គូ​មិន​សូវ​បាន​ទេ​លើ​ប្រភេទ​ទម្ងន់​ ២២គីឡូក្រាម​នេះ​ទើប​សម្រេច​ដាក់​ឲ្យ​ប្រកួត​ជា​មួយ​ រិទ្ធី​ គីងកុង​ បែប​នេះ។​ បើ​ទោះ​ជា​លទ្ធផល​យ៉ាណា​ចាត់ទុក​ថា​ជា​ការ​ប្រកួត​សន្សំ​បទ​ពិសោធ​ និង​ធ្វើ​ឲ្យ​រាងកាយ​រឹងមាំ។​ យ៉ាងណា​កីឡាករ​ថ្នាល​ សាន់​ ធីម៉ាត់​ សមត្ថភាព​ក៏​មិន​អន់​ប៉ុន្មាន​ដែរ​ ពោល​ជាង​ ១០​ប្រកួត​នេះ​មិន​ទាន់​ចាញ់​នោះ​ឡើយ។​

ជំនួប​មិត្តភាព​រងគូ​ឯក​រវាង​ រិទ្ធី​ គីងកុង​ និង​ សាន់​ ធីម៉ាត់​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី១១​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ នៅ​វត្ត​រកា​ ក្នុង​ខេត្ត​បាត់ដំបង​ ចាប់​ពី​ម៉ោង​ ៥ កន្លះ​តទៅ។​ ក្រៅ​តែ​ពី​គូ​នេះ​ក៏​មាន​ការ​ប្រកួត​ដណ្ដើមខ្សែក្រវាត់​ថ្នាល​ផង​ដែរ​ដែល​រៀបចំ​ឡើង​ដោយ​ KSF Kun Khmer៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម