Connect with us

កីឡា

ភរិយា ពេជ្រ​ អាទិទេព​ មក​គាំទ្រ​ប្ដី​ទាំង​កំពុង​ពរពោះ​៧​ខែ​ ព្រោះ​អាណិត​ប្ដី​បងប្អូន​តិច​គ្មាន​អ្នក​មក​គាំទ្រ​ទេ​

បានផុស

នៅ

ភរិយាកីឡាករ​ ពេជ្រ អាទិទេព​ មក​គាំទ្រ​ប្ដី​ដល់​សង្វៀន​ទាំង​ដែល​កំពុង​ពរពោះ​៧​ខែ​នេះ​ ព្រោះ​អាណិត​ប្ដី​មិន​មាន​បងប្អូន​ច្រើន​ដូច​គេ​ទេ​ទើប​លួច​មក​ឲ្យ​កម្លាំង​ចិត្ត​ផ្ទាល់​បែប​នេះ កាល​ពី​យប់​ថ្ងៃ​ទី១៤​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ ក្នុ​ងវគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​អូដ្ឋ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាង​ លឿង​ ផល្លាភ

អ្នក​នាង​ លឿង​ ផល្លាភ​ ភរិយា​របស់​កីឡាករ​ អាទិទេព​ បាន​ឲ្យ​ដឹង​ថា​ វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​អូដ្ឋ​នេះ​ប្ដី​មិន​ឲ្យ​ខ្លួន​មក​ដល់​សង្វៀន​ប្រកួត​ទេ​ ព្រោះ​កំពុង​ពរពោះ​បែប​នេះ​នៅ​ផ្ទះ​ឲ្យ​តែ​ស្រួល​ខ្លួន​ទៅ​កុំ​បារម្ភ​ប្ដីធ្វើ​អ្វី។​ ប៉ុន្តែ​ដោយ​ចិត្ត​អាណិត​ប្ដី​ និង​ចង់​លើក​ទឹកចិត្ត​ផ្ទាល់​ផង​នោះ​ទើប​លួច​មក​ដល់​សង្វៀន​បែប​នេះ។​

អាទិទេព និង​ភរិយា

ភរិយា​របស់​ អាទិទេព​ ខាង​លើ​បន្ថែម​ទៀត​ថា​ ប្ដី​របស់​ខ្លួន​មាន​បងប្អូន​តិច​ណាស់​ ដូច្នេះ​ប្រសិន​បើ​ខ្លួន​មិន​មក​ទៀត​គឺ​អស់​ហើយ។​ លោក​ឪពុក​អ្នក​ម្ដាយ​របស់​ អាទិទេព​ រវល់​មិន​បាន​មក​ទេ​ ពោល​មាន​តែ​សាច់ញាតិម្នាក់​គត់​មក​គាំទ្រ​រូប​គេ​ ព្រម​ទាំង​មិត្ត​រួម​ក្លឹប​ប៉ុណ្ណោះ។​

អាទិទេព ពេលឈ្នះខ្សែក្រវាត់

ផល្លាភ​ លើក​ឡើង​ទៀត​ថា​ បាន​មក​ផ្ទាល់​បែប​នេះ​ជួយ​លើក​ទឹកចិត្ត​ឲ្យ​ប្ដី​រឹតតែ​ខំប្រឹង​ប្រកួត​ និង​បាន​ជួយ​មើល​ប្ដី​ផង។​ រូប​គេ​ភ័យ​ខ្លាំង​នៅ​ការ​ប្រកួត​ចុង​ក្រោយ​ជា​មួយ​ វ៉ាន់​ វឿន​ ពិសេស​ក្នុង​ទឹក២-៣​ ព្រោះ​ដៃគូ​វាយ​កែង​ច្រើន​មក​លើ​ប្ដី។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ម៉ារ៉ាតុង​ផ្ដាច់ព្រ័ត្រ​របស់​ ពេជ្រ អាទិទេព​ ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី១៤​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ ក្នុង​កម្មវិធី​អ្នក​ចម្បាំង​អូដ្ឋ​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន។​ ជុំ​ទី១​ ពេជ្រ​ អាទិទេព​ លើក​ឈ្នះ​ អូម៉ា​ រេដវូហ្វ​ នៅ​ទឹក​ទី២​ ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ និង​បន្ត​ឈ្នះ​ពិន្ទុ​ វ៉ាន់​ វឿន​ គ្រង​ខ្សែក្រវាត់​អូដ្ឋ​នេះ​តែ​ម្ដង៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម