កីឡា
AFC ចុះកុងត្រា៥ឆ្នាំជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Hudl ដើម្បីបាល់ទាត់អាស៊ី
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានចុះកុងត្រារយៈពេល៥ឆ្នាំជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Hudl ដើម្បីរៀបចំការប្រកួត និងដំណោះស្រាយទិន្នន័យបាល់ទាត់។ Hudl Wyscout ជាក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេក្នុងពិភពលោក លើផ្នែកទិន្នន័យកីឡាបាល់ទាត់ដែលមានវិជ្ជាជីវៈ ការវិភាគលើការប្រកួត ជំនាញគ្រូបង្ហាត់ ការអភិវឌ្ឍអត្តពលិក និងវិដេអូលើការប្រកួតនានា។
កុងត្រារយៈពេល៥ឆ្នាំដោយផ្តោតសំខាន់លើ កម្មវិធីប្រកួតនៃពានរង្វាន់ជម្រុះជើងឯកទ្វីបអាស៊ី ឆ្ពោះទៅជើងឯកពិភពលោកឆ្នាំ២០២៦ ពានរង្វាន់ទ្វីបអាស៊ីនៅប្រទេសអារ៉ាប៊ីសាអ៊ូ ឆ្នាំ២០២៧ និងពានរង្វាន់នារីទ្វីបអាស៊ី ឆ្នាំ២០២៦ នៅប្រទេសអូស្ត្រាលីជាដើម។

បច្ចេកវិទ្យានេះនឹងផ្តល់ដល់ការប្រកួតជាច្រើនទៀតដូចជា ជើងឯកយុវជនអាស៊ីអាយុ២៣ឆ្នាំ ជើងឯកអាស៊ីអាយុ២០ឆ្នាំទាំងបុរស និងនារី ជើងឯកអាស៊ីអាយុ១៧ឆ្នាំ ព្រមទាំងកម្មវិធីប្រកួតក្លិបអាស៊ីរាប់ចាប់ពីពានកម្រិតទី១ ទី២ និងពានក្លិបនារីអាស៊ីកម្រិតទី១ ដែលចាប់ពីរដូវកាល ២០២៥-២៦ រហូតដល់រដូវកាល ២០២៨-២៩។
លោក Datuk Seri Windsor John អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់អាស៊ី បានលើកឡើងថា ការវិភាគទិន្នន័យ និងបច្ចេកវិទ្យាសំខាន់ណាស់ក្នុងបាល់ទាត់សម័យទំនើបប៉ុន្មានឆ្នាំចុងក្រោយ ដូច្នេះហើយបានជា AFC ចុះហត្ថលេខាជាមួយ Hudl ដើម្បីអភិវឌ្ឍបាល់ទាត់របស់ខ្លួនទូទាំងទ្វីប។
លោកសង្កត់ធ្ងន់ថា ៖«កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏ធមួយសម្រាប់ក្លិប ជម្រើសជាតិ និងអ្នកវិភាគទូទាំងទ្វីបអាស៊ី»៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


