កីឡា
លោក នួន សូរិយា លើកឡើងថា ច្បាប់គុនខ្មែរដាក់ពិន្ទុពេលរាប់២ដង គួរពិចារណាកែប្រែ
អតីតអ្នកប្រដាល់ល្បីឈ្មោះលោក នួន សូរិយា បានលើកឡើងពីច្បាប់ដាក់ពិន្ទុក្នុងការប្រកួតគុនខ្មែរគួរត្រូវបានលើកមកពិចារណា និងកែប្រែខ្លះដើម្បីឲ្យកាន់តែសមហេតុផល។

ការលើកឡើងរបស់លោក នួន សូរិយា បានធ្វើឡើង បន្ទាប់ពីផ្ទុះការវែកញែកខ្លាំងជុំវិញការដាក់ពិន្ទុសម្រាប់ការប្រួត៣ទឹក និងការប្រកួត៥ទឹក។ ក្នុងករណីសម្រាប់ការប្រកួត៥ទឹក មានកីឡាករម្នាក់បានវាយដៃគូឲ្យរាប់ ២ ឬ ៣ លើកក្នុងទឹកណាមួយ ហើយកីឡាករម្នាក់ទៀតបានវាយហាក់មានប្រៀបសម្រាប់ទឹកផ្សេងទៀត។ ប្រសិនបើចៅក្រមដាក់ពិន្ទុឲ្យអ្នកប្រៀបឈ្នះ គឺមិនសមទេ ប៉ុន្តែគួរផ្តល់អាទិភាពឲ្យអ្នកវ៉ៃរាប់ឈ្នះវិញ។
លោកបានលើកករណីមួយទៀតថា ករណីសម្រាប់ការប្រកួត៣ទឹក មានកីឡាករម្នាក់វ៉ៃដៃគូរាប់ ២ លើកក្នុង ១ ទឹក ហើយ ២ ទឹកទៀត ដៃគូមានប្រៀបជាង។ ប្រសិនបើឲ្យ អ្នកមានប្រៀប២ទឹកឈ្នះគឺមិនសមទេ គួរតែផ្តល់ឲ្យអ្នកវ៉ៃរាប់ឈ្នះទើបសម។

ករណីដូចខាងលើបានធ្វើឲ្យមានការផ្ទះវែកញែកខ្លាំង រហូតដល់មានគ្រូបង្វឹកម្នាក់ត្រូវបានសហព័ន្ធគុនខ្មែរដាក់ពិន័យជុំវិញការលើកឡើងពីរបៀបដាក់ពិន្ទុ។ ជុំវិញហេតុការណ៍បែបនេះ លោក នួន សូរិយា បានលើកឡើងថា គ្មាននរណាខុសទេ គឺត្រូវទាំងអស់គ្នា។ អ្នកអនុវត្តច្បាប់ក៏ត្រូវ និងអ្នករិះគន់ក៏ត្រូវ ប៉ុន្តែស្ថិតនៅលើច្បាប់ត្រឹមត្រូវឥតខ្ចោះឬទេ?
លោកបានលើកឡើងថា ៖«ឯកឧត្តម ខូវ ឆាយ និយាយតាមច្បាប់ដែលបានចែងមក។ ឯកឧត្តម អត់ខុសទេ ហើយលោក សួង បញ្ញា ក៏អត់ខុសដែរ ពីព្រោះគាត់លើកមកចំពីចំណុចខ្វះខាត។ អត់មាននរណាខុសទេ គឺគ្រាន់តែច្បាប់ហ្នឹងអត់សមហេតុផល។ គេវ៉ៃរាប់យើង២ដង ដូច្នេះទាល់តែយើងវ៉ៃគេរាប់វិញ ធ្ងន់ៗ បាក់ស្រុត ចាំឲ្យពិន្ទុ គួរឲ្យឈ្នះ។ យើងត្រូវលើកយកមកកែច្បាប់កន្លែងនេះ»។

លោកបានបន្តថា ៖«មិនមែនឲ្យតែចែងច្បាប់មកហើយ ឲ្យគេគោរពទាំងស្រុងនោះទេ។ យើងត្រូវមើលថា តើមហាជនគាំទ្រ ឬអត់? បើមហាជនអត់គាំទ្រ យើងត្រូវពិនិត្យច្បាប់ឡើងវិញ។ មិនមែនមហាជន មិនគាំទ្រហើយ យើងនៅតែអនុវត្តច្បាប់នោះទៀត ងាប់ហើយនៅតែកង្កែបក្នុងអណ្តូងដដែលហ្នឹង។ ខ្ញុំសូមទោស ខ្ញុំនិយាយរាងលើសតិចហើយ។ សូមទោសដល់អស់លោក លោកគ្រូដែលជាអ្នកចែងច្បាប់»។
លោកបញ្ជាក់ថា ៖«វ៉ៃ៣ទឹក ម្នាក់វ៉ៃរាប់២ដង ក្នុងទឹកណាមួយ ហើយដៃគូម្នាក់ទៀតវ៉ៃមានប្រៀបតិចតូចពីរទឹកផ្សេង។ ត្រូវឲ្យអ្នកវ៉ៃរាប់ជាអ្នកឈ្នះ ពីព្រោះគេឲ្យអាទិភាពទៅអ្នកវ៉ៃរាប់ជាអ្នកឈ្នះនៅពេលពិន្ទុស្មើគ្នា»៕
អត្ថបទ៖ វីរបុត្រ

-
នយោបាយ១ សប្តាហ៍ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន